| Company Name | ACLEDA Bank Plc. (ABC) |
|---|---|
| Date | 17 November 2026 |
សេចក្តីជូនដំណឹង ស្តីពី អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ក្នុងការទិញភាគហ៊ុនបន្ថែមរហូតដល់ ៣០% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សម្រេចអនុញ្ញាតឱ្យ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ធ្វើការវិនិយោគក្នុងការទិញភាគហ៊ុនបន្ថែម រហូតដល់៣០% នៃភាគហ៊ុនសរុបរបស់ធនាគារ អេស៊ីលីដា។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា កំពុងបន្តនីតិវិធីក្នុងការស្នើសុំអនុញ្ញាតឱ្យ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ទិញភាគហ៊ុនបន្ថែមនេះ ក្នុងរយៈពេលកំណត់ណាមួយបន្ទាប់ពីទទួលបានការអនុញ្ញាតពីនិយ័តករពាក់ព័ន្ធ។
