| Company Name | DBD Engineering Plc. (DBDE) |
|---|---|
| Date | 18 November 2026 |
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទចំនួន ១.៤៤២.៦៩២ ពាន់រៀល ខណៈដែលនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំណេញលម្អិតសរុបចំនួន ៤.៧៧២.៤៥០ ពាន់រៀល។ នៅក្នុងត្រីមាសទី៣ ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៨៦.៨៥៧.៤៧៨ ពាន់រៀល កើនឡើងចំនួន ៤.៨៥៤.៥៤៤ ពាន់រៀល ស្មើនឹង ៥,៩២% និងមូលធនសរុបមានចំនួន ៣៤.១៧១.៥៤២ ពាន់រៀល ថយចុះចំនួន ៧.១៧៦.១៩៥ ពាន់រៀល ស្មើនឹង ១៧,៣៦% បើធៀបនឹងឆ្នាំ២០២៥។
សូចនាករសំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦
១-អនុបាតចរន្ត: ១,២២ ដង
២-អនុបាតចរន្តលឿន: ១,១២ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៦៦%
៤-អនុបាតចំណេញធៀបនឹងមូលធន: ៤,២២%
៥-អនុបាតគម្លាតចំណេញដុល: ១៨,០៦%
៦-អនុបាតគម្លាតចំណេញភាព: ៦,១៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦៥រៀល
