| Company Name | PICASSO CITY GARDEN DEVELOPMENT PLC (PCG) | |||
|---|---|---|---|---|
| Date | 16 November 2026 | |||
| ១ - ព័ត៌មាននៃការប្រែប្រួល | ឆ្នាំសារពើពន្ធ បច្ចុប្បន្ន | ឆ្នាំសារពើពន្ធមុន | បម្រែបម្រួល | អត្រាបម្រែបម្រួល |
| មូលធនភាគហ៊ុនិកសរុប/ទ្រព្យសកម្មសរុប | ១១០.០៤៣.៦៦៥ ពាន់រៀល | ១៣៩.១៤០.៩០៤ ពាន់រៀល | (២៩.០៩៧.២៣៩) ពាន់រៀល | (២០,៩១)% |
| ២ - មូលធនភាគហ៊ុន | ||||
| ៣ - បរិយាយ | ទ្រព្យសកម្មសរុប នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ បានថយចុះចំនួន ២៩.០៩៧.២៣៩ ពាន់រៀល ស្មើនឹង ២០,៩១% បើប្រៀបធៀបនឹងឆ្នាំ២០២៥។ | |||
| ៤ - មូលហេតុ | ការថយចុះនៃទ្រព្យសកម្មសរុប ជាចម្បងបណ្តាលមកពីការទូទាត់កាតព្វកិច្ចទិញដីសម្រាប់គម្រោង Picasso Sky Gemme (គម្រោងទី២) ការកត់ត្រាចំណាយរំលស់ទ្រព្យសកម្ម និងអរូបី និងការលុបចោលតម្លៃវិនិយោគក្នុងក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក បន្ទាប់ពីក្រុមហ៊ុនទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក អនុវត្តនីតិវិធីជម្រះបញ្ជី និងរំលាយក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដោយការខាតបង់ពីការលុបចោលការវិនិយោគនេះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។ ទន្ទឹមនឹងនេះ បំណុលសរុបរបស់ក្រុមហ៊ុនបានថយចុះចំនួន ១៤,៦៦% បើប្រៀបធៀបនឹងឆ្នាំ២០២៥។ | |||
| ៥ - វិធានការណ៍បន្ទាប់ | គណៈគ្រប់គ្រងនឹងបន្តគ្រប់គ្រងការចំណាយរបស់គម្រោង និងការប្រើប្រាស់ទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព ព្រមទាំងពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀត។ ក្រុមហ៊ុននឹងបន្តរក្សាវិន័យហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការរីកចម្រើន និងនិរន្តរភាពយូរអង្វែងនៃអាជីវកម្ម។ |
[ការបង្ហាញព័ត៌មាន] ការថយចុះឬការខាតបង់លើសពី ១០%នៃទ្រព្យសកម្មសរុប
Disclosure Details
Attachments
Source: Cambodia Securities Exchange (CSX) — csx.com.kh
