| Company Name | Phnom Penh Autonomous Port (PPAP) |
|---|---|
| Date | 19 November 2026 |
សម្រាប់ការអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៦៦ ៤៤២ ៧៨១ ០០០ រៀល (១៦ ៤២១ ៨៤៤ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើងចំនួន ៦ ២៣៨ ៣២០ ០០០ រៀល (១ ៤០០ ៧៧១ ដុល្លារអាម៉េរិក) ឬស្មើនឹង +១០,៣៦% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ សរុបមានចំនួន ២៣ ២៦២ ០៤១ ០០០ រៀល (៥ ៧៤៩ ៣៩២ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៥ ថយចុះចំនួន ៣ ៧៧៣ ២៤០ ០០០ រៀល (៩៩៥ ៩៣៧ ដុល្លារអាម៉េរិក) ឬស្មើនឹង -១៣,៩៦%។ សម្រាប់រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួន ១៨០ ៣២៥ ៣៣៧ ០០០ រៀល (៤៤ ៧៩០ ១៩៨ ដុល្លារអាម៉េរិក) សម្រេចបាន ៨៥,៦៧% នៃការគ្រោងផែនការឆ្នាំ២០២៦ និងធៀបនឹងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥ កើនឡើងចំនួន ៣១ ៥១៧ ៨៦៦ ០០០ រៀល (៧ ៦៨១ ១០៣ ដុល្លារអាម៉េរិក) ឬស្មើនឹង +២១,១៨%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបមានចំនួន ៦៥ ២៨១ ៨៨២ ០០០ រៀល (១៦ ២១៥ ០៧២ ដុល្លារអាម៉េរិក) សម្រេចបាន ៩៣,៨១% នៃការគ្រោងផែនការ ឆ្នាំ២០២៦ និងធៀបនឹងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥ កើនឡើងចំនួន ៦ ៥៤៦ ០៥៨ ០០០ រៀល (១ ៥៦៧ ៧៣៤ ដុល្លារអាម៉េរិក) ឬស្មើនឹង +១១,១៤%។ គិតត្រឹមថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១ ៣៥០ ៥៨២ ៦៤១ ០០០ រៀល (៣៣៣ ០៦៦ ០០៣ ដុល្លារអាម៉េរិក) កើនឡើងចំនួន ១២៥ ៦៥៨ ៦៥៨ ០០០ រៀល (២៧ ៨២៧ ០៣៤ ដុល្លារអាម៉េរិក) ស្មើនឹង +១០,២៦% និងមូលធនសរុបមានចំនួន ៩៧០ ០៦១ ៨៩២ ០០០ រៀល (២៣៩ ២២៦ ១១៤ ដុល្លារអាម៉េរិក) កើនឡើងចំនួន ៦៦ ៨៩៦ ៦៨២ ០០០ រៀល (១៤ ១៦៦ ២៥៦ ដុល្លារអាម៉េរិក) ស្មើនឹង +៧,៤១% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៥។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ០,៨៣ ដង
២-អនុបាតចរន្តលឿន ០,៧៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៧២ %
៤-អនុបាតចំណេញធៀបនឹងមូលធន ២,៤០ %
៥-អនុបាតគំលាតចំណេញដុល ៦៦,០១ %
៦-អនុបាតគំលាតចំណេញភាព ៣៥,០១ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១ ១២៤,៦២ រៀល
