| Company Name | Royal Group Phnom Penh SEZ Plc. (PPSP) |
|---|---|
| Date | 17 November 2026 |
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត សូមការបង្ហាញជាសាធារណៈលើរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដូចដែលបានពិពណ៌នាដូចខាងក្រោម៖
ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ២០.១១៨.៣៣២ ពាន់រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នាំ២០២៥ ចំនួន ៣.៥០៩.៩៧១ ពាន់រៀលស្មើនឹង ២១,១៣ % និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៣.៨០៣.០៥៧ ពាន់រៀល កើនឡើងចំនួន ១៣.០០៥.០៤៥ ពាន់រៀល ស្មើនឹង ១.៦២៩,៦៨ % បើធៀប នឹងត្រីមាសទី៣ ឆ្នាំ២០២៥។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៤៨.៥៧០.៦៩០ ពាន់រៀល កើនឡើង ចំនួន ៥.៩៦០.៧៨៤ ពាន់រៀល ស្មើនឹង ១,៣៥ % និងមូលធនសរុប មានចំនួន ៣១៩.៥៨៩.៦៣១ ពាន់រៀល កើនឡើងចំនួន ១៤.៨២៥.៤២០ ពាន់រៀល ស្មើនឹង ៤,៨៦ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៧០ ដង
២-អនុបាតចរន្តលឿន ១,៩៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,០៨ %
៤-អនុបាតចំណេញធៀបនឹងមូលធន ៤,៣២ %
៥-អនុបាតគំលាតចំណេញដុល ៥៩,៣៤ %
៦-អនុបាតគំលាតចំណេញភាព ៦៨,៦១ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៩៣ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ (១១,៤២)
