[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹងស្តីពីការផ្ទេរមូលបត្រកម្មសិទ្ធិរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជូនអភិបាល-និយោជិត និងអតីតអភិបាល-និយោជិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ៣៩រូប (ការផ្ទេរលើកទី២)

Disclosure Details

Company NamePhnom Penh Water Supply Authority (PWSA)
Date22 October 2026

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនជ្រាបថា រ.ទ.ស.ភ បានរៀបចំនីតិវិធីផ្ទៃក្នុងរួចរាល់ជាមួយ អភិបាល-និយោជិត និងអតីតអភិបាល-និយោជិតចំនួន ៣៩រូប ព្រមទាំងបានផ្ទេរមូលបត្រកម្មសិទ្ធិចំនួន ២០០.៣៨៨ភាគហ៊ុន ពីគណនីបណ្តោះអាសន្នរបស់ រ.ទ.ស.ភ ចូលទៅគណនីជួញដូរនីមួយៗរបស់ អភិបាល-និយោជិត និងអតីតអភិបាល-និយោជិត រ.ទ.ស.ភ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ តទៅ។

ដោយឡែកចំពោះអតីតអភិបាល-និយោជិតចំនួន ១០០រូប ស្មើនឹង ៣១៦.៩៣៨ភាគហ៊ុន ដែលបានចូលនិវត្តន៍ មរណភាព ឈប់បម្រើការងារ និងពុំអាចទំនាក់ទំនងបាន រ.ទ.ស.ភ បាននឹងកំពុងដោះស្រាយបន្តដោយទំនាក់ទំនងផ្តល់ព័ត៌មាន និងជូនដំណឹងលម្អិតដល់អតីតអភិបាល-និយោជិតផ្ទាល់ ឬសហព័ទ្ធ ឬក្រុមគ្រួសារដែលអាចទំនាក់ទំនងបានមកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ និងការពារផលប្រយោជន៍ជូនដល់ អតីតអភិបាល-និយោជិត តាមលទ្ធភាពដែល រ.ទ.ស.ភ អាចផ្តល់ជូនបាន។

Attachments

Source: Cambodia Securities Exchange (CSX) — csx.com.kh