CSP ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក

ព័ត៌មានទូទៅរបស់ក្រុមហ៊ុន

ក្រុមហ៊ុន ពី​កា​សូ ស៊ី​ធី​ ហ្គា​ដិន ឌី​វេ​ឡុប​ម៉ិន​ ម.ក (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោមួយដែលមានឯកទេសក្នុងការសាងសង់លំនៅដ្ឋានគុណភាពខ្ពស់ សម្រាប់ពាណិជ្ជកម្ម និងមានលក្ខណសម្បត្តិសម្រាប់ការប្រើប្រាស់ចម្រុះ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការបង្កើតថ្មី ភាពប្រណិត និងឧត្តមភាពផ្នែកស្ថាបត្យកម្ម ក្រុមហ៊ុនបានតាំងខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងទីផ្សារអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា។

Picasso City Garden គឺជាគម្រោងល្បីមួយក្នុងចំណោមគម្រោងល្បីៗនានារបស់ក្រុមហ៊ុន ដែលតំណាងអោយប្រភេទគេហដ្ឋាន បែបសហវិជិតរាជ្យ “ខុនដូ” ប្រណីតដំបូងគេនៅអាស៊ី ដែលត្រូវបានបំផុសគំនិតពីវិចិត្រករគំនូរដ៏អស្ចារ្យនៅលើពិភពលោក គឺលោក Pablo Picasso។ ការអភិវឌ្ឍន៍ដ៏លេចធ្លោនេះមិនត្រឹមតែជាសក្ខីភាពនៃការរចនាលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការសិទ្ធិផ្ដាច់មុខតែមួយគត់ពីសំណាក់ សម្ព័ន្ធក្រុមហ៊ុន Picasso ផងដែរ។ ការទទួលបានសិទ្ធិដ៏កម្រនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការលាយបញ្ចូលគ្នារវាងសិល្បៈដ៏ល្អឥតខ្ចោះ និងការរស់នៅបែបទំនើបកម្ម ដោយកំណត់ចេញជាគំរូថ្មីមួយក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យក្នុងតំបន់។

ជាមួយនឹងការគាំទ្រដោយមានចក្ខុវិស័យខ្ពស់ក្នុងការរស់នៅបែបទីក្រុង ក្រុមហ៊ុននឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយសុចរិតភាព ភាពច្នៃប្រឌិត និងរសនិយមក្នុងការផ្តល់ជូននូវបរិយាកាសរស់នៅបែបទំនើបកម្ម ដែលឆ្លុះបញ្ចាំងទាំងភាពសម្បូរបែបនៃវប្បធម៌ និងភាពឆើតឆាយនៃសហសម័យ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://pcgdevelopmentplc.com.kh

សេចក្ដីសង្ខេបស្ដីពីការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈលើកដំបូង

ប្រភេទទីផ្សារ៖ ទីផ្សារកំណើន

– វិស័យ៖ អចលនទ្រព្យ (ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ)

– ក្រុមហ៊ុនធានាទិញមូលបត្រ៖ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក

– កាលបរិច្ឆេទធ្វើបរិវិសកម្ម៖ ថ្ងៃទី ១៣ ខែតុលា ដល់ ថ្ងៃទី១២ ខែ វិច្ឆិការ ឆ្នាំ២០២៥

– កាលបរិច្ឆេទចុះបញ្ជីក្នុងផ្សារមូលបត្រ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ (រំពឺងទុក)

– ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត

– តម្លៃចារឹក៖ ២០០ រៀល ឬ ០,០៥ ដុល្លារអាមេរិក

– តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង៖ ៤.៨០០ រៀល ឬ ១,២០ ដុល្លារអាមេរិក (ក្នុងមួយឯកតា)

– ចំនួនភាគហ៊ុនបោះផ្សាយសរុប៖ ១០.០០០.០០០ ភាគហ៊ុន

– ទំហំបោះផ្សាយសរុប៖ រហូតដល់ ៤៨.០០០ លានរៀន (ប្រហែលប្រមាណ ១២.០០០.០០០ ដុល្លារអាមេរិក)