| Company Name | Phnom Penh Water Supply Authority (PWSA) |
|---|---|
| Date | 17 November 2026 |
ក្នុងត្រីមាសទី៣ ឆ្នំា២០២៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៥.៩៥០.៦៥១.០០០រៀល កើនឡើងចំនួន ៣.៦៨១.៣៨៣.០០០រៀល ស្មើនឹង ៣,៩៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៦៩៦.២៣៩.០០០រៀល ថយចុះចំនួន ១០.៦៤៥.៩៨៨.០០០រៀល ស្មើនឹង ៦១,៣៩% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២៥។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៨៨.៤៧១.៧៤៧.០០០រៀល កើនឡើងចំនួន ២៧.៦៥២.៦៥០.០០០រៀល ស្មើនឹង ១០,៦០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៧.៧៥៧.៧៥៦.០០០រៀល ថយចុះចំនួន ១០.៧៨០.៥១៧.០០០រៀល ស្មើនឹង ១៨,៤២% បើធៀបទៅនឹង រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៦៧៣.៩៣០.៦៨៩.០០០រៀល កើនឡើងចំនួន ២២៩.៧៩៦.៣៥៧.០០០រៀល ស្មើនឹង ៦,៦៧% និងមូលធនសរុបមានចំនួន ១.៤៩៤.១៤៧.៤២៨.០០០រៀល កើនឡើងចំនួន ១៩.០៥៦.៦១២.០០០រៀល ឬ ១,២៩%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១. អនុបាតសោធនភាព ១,២០ %
២. អនុបាតសន្ទនីយភាព
២.១ អនុបាតចរន្ត ០,១៩ ដង
២.២ អនុបាតចរន្តលឿន ០,១១ ដង
៣. អនុបាតចំណេញភាព
៣.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,១៨ %
៣.២ អនុបាតចំណេញធៀបនឹងមូលធន ០,៤៥ %
៣.៣ អនុបាតគម្លាតចំណេញដុល ២៧,៤៤ %
៣.៤ អនុបាតគម្លាតចំណេញភាព ៦,៩៨ %
៣.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧៦,៩៩ រៀល
៤. អនុបាតលទ្ធភាពសងការប្រាក់ ១,៤១ ដង
