柬埔寨证券交易所大楼

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នំា២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

披露详情

公司名称Phnom Penh Water Supply Authority (PWSA)
日期2026年11月17日

ក្នុងត្រីមាសទី៣ ឆ្នំា២០២៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៥.៩៥០.៦៥១.០០០រៀល កើនឡើងចំនួន ៣.៦៨១.៣៨៣.០០០រៀល ស្មើនឹង ៣,៩៩% និងចំណេញ​សុទ្ធ​ក្នុង​ការិយ​បរិច្ឆេទ​សរុបចំនួន ៦.៦៩៦.២៣៩.០០០រៀល ថយចុះចំនួន ១០.៦៤៥.៩៨៨.០០០រៀល ស្មើនឹង ៦១,៣៩% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២៥។ សម្រាប់រយៈពេល៩ខែ គិតត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៨៨.៤៧១.៧៤៧.០០០រៀល កើនឡើង​ចំនួន ២៧.៦៥២.៦៥០.០០០រៀល ស្មើនឹង ១០,៦០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៧.៧៥៧.៧៥៦.០០០រៀល ថយចុះចំនួន ១០.៧៨០.៥១៧.០០០រៀល ស្មើនឹង ១៨,៤២% បើធៀបទៅនឹង រយៈពេល៩ខែ គិតត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុប​របស់ រ.ទ.ស.ភ មានចំនួន​ ៣.៦៧៣.៩៣០.៦៨៩.០០០​​រៀល កើនឡើងចំនួន ២២៩.៧៩៦.៣៥៧.០០០​រៀល ស្មើនឹង ៦,៦៧% និង​មូលធន​សរុប​​មានចំនួន ១.៤៩៤.១៤៧.៤២៨.០០០រៀល កើនឡើងចំនួន ១៩.០៥៦.៦១២.០០០រៀល ឬ ១,២៩%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១. អនុបាតសោធនភាព ១,២០ %

២. អនុបាតសន្ទនីយភាព

២.១ អនុបាតចរន្ត ០,១៩ ដង

២.២ អនុបាតចរន្តលឿន ០,១១ ដង

៣. អនុបាតចំណេញភាព

៣.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,១៨ %

៣.២ អនុបាតចំណេញធៀបនឹងមូលធន ០,៤៥ %

៣.៣ អនុបាតគម្លាតចំណេញដុល ២៧,៤៤ %

៣.៤ អនុបាតគម្លាតចំណេញភាព ៦,៩៨ %

៣.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧៦,៩៩ រៀល

៤. អនុបាតលទ្ធភាពសងការប្រាក់ ១,៤១ ដង

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh