CSP ថ្ងៃឈប់​សម្រាកសាធារណៈ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥

ថ្ងៃឈប់​សម្រាកសាធារណៈ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥

០១ មករាទិវា​ចូល​ឆ្នាំ​សកល
០៧ មករាទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍
០៨ មីនាទិវា​អន្តរជាតិ​នារី
១៤-១៥-១៦ មេសាពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ
០១ ឧសភាទិវា​ពលកម្ម​អន្តរជាតិ
១១ ឧសភាពិធី​បុណ្យ​វិសាខ​បូជា
១៤ ឧសភាព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
១៥ ឧសភាព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល
១៨ មិថុនាព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ
២១-២២-២៣ កញ្ញាពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ
២៤ កញ្ញាទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ
១៥ តុលាទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ “ព្រះបរមរតនកោដ្ឋ”
២៩ តុលាព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
០៤-០៥-០៦ វិច្ឆិកាព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក
០៩ វិច្ឆិកាពិធី​បុណ្យ​ឯករាជ្យ​ជាតិ
២៩ ធ្នូទិវាសន្តិភាពនៅកម្ពុជា

ថ្ងៃឈប់​សម្រាក​ខាង​លើ គឺ​យោង​ប្រកាស​លេខ ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះ​ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ប្រចាំ​ឆ្នាំ២០២៥។

ព័ត៏មាន