柬埔寨证券交易所大楼

[ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតប្រតិបត្តិការ

披露详情

公司名称DBD Engineering Plc. (DBDE)
日期2026年11月13日
រយៈពេលត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួលត្រីមាសបច្ចុប្បន្នត្រីមាសមុនបម្រែបម្រួលអត្រាបម្រែបម្រួល
- ចំណូល២៣.៣៦៤.៨៦១.០០០រៀល៤២.៤៣៨.៩៦៩.០០០រៀល(១៩.០៧៤.១០៨.០០០)រៀល(៤៤,៩៤)%
- ចំណេញ/ខាតប្រតិបត្តិការ១.៦៧៥.៨១២.០០០រៀល៥.៥៧០.៤៦៧.០០០រៀល(៣.៨៩៤.៦៥៥.០០០)រៀល(៦៩,៩២)%
- ចំណេញ/ខាតសុទ្ធ១.៤៤២.៦៩២.០០០រៀល៤.៧៧២.៤៥០.០០០រៀល(៣.៣២៩.៧៥៨.០០០)រៀល(៦៩,៧៧)%
២ - មូលធនភាគហ៊ុនិក≥៣០ ប៊ីលានរៀល
៣ - បរិយាយការថយចុះនៃប្រាក់ចំណេញពីប្រតិបត្តិការ ប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណូល
៤ - មូលហេតុការថយចុះនៃប្រាក់ចំណេញពីប្រតិបត្តិការបណ្តាលមកពីការថយចុះនៃចំណេញដុលចំនួន ៤៨,២៦%។ ការថយចុះនៃប្រាក់ចំណេញសុទ្ធបណ្តាលមកពីការថយចុះនៃចំណេញមុនបង់ពន្ធចំនួន ៧៦,៨៨%។ ការថយចុះនៃប្រាក់ចំណូលបណ្តាលមកពីការថយចុះនៃចំណូលគម្រោងសាងសង់ចំនួន ៤៩,៤៦%។ ការធ្លាក់ចុះនៃប្រាក់ចំណូលពីសេវាកម្មសាងសង់ និងថែទាំ ភាគច្រើនបណ្តាលមកពីបញ្ហាប្រឈមដែលទាក់ទងនឹងលក្ខខណ្ឌអាកាសធាតុ និងការកើនឡើងនៃថ្លៃដើមសាងសង់នៃគម្រោង Sihanoukville Port New Container Terminal Development Project – Phase 1។ ភ្លៀងធ្លាក់ញឹកញាប់បានប៉ះពាល់ដល់សកម្មភាពការងារនៅការដ្ឋាន និងកាត់បន្ថយផលិតភាពការងាររបស់កម្មករ ដែលជះឥទ្ធិពលដល់កាលវិភាគសាងសង់ដែលបានគ្រោងទុក។ ដើម្បីរក្សាវឌ្ឍនភាពនៃគម្រោង និងកាត់បន្ថយផលប៉ះពាល់ពីលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ក្រុមហ៊ុនត្រូវអនុវត្តការងារបន្ថែមនៅពេលយប់ ដែលបណ្តាលឱ្យមានការចំណាយបន្ថែមលើប្រាក់ថែមម៉ោង។ លើសពីនេះ ផែនការសាងសង់ដំបូងគឺត្រូវបញ្ចប់ការងារនៅតំបន់ CIY មុននឹងចាប់ផ្តើមការងារនៅតំបន់ NCT។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅតំបន់ CIY បានធ្វើឱ្យក្រុមហ៊ុនមិនអាចអនុវត្តការសាងសង់ដូចដែលបានគ្រោងទុកពីដំបូងបានឡើយ។ ដូច្នេះ ដើម្បីរក្សាវឌ្ឍនភាពការងាររួមរបស់គម្រោង និងធានាឱ្យការអនុវត្តការងារប្រព្រឹត្តទៅទាន់ពេលវេលា ក្រុមហ៊ុនត្រូវចាប់ផ្តើមអនុវត្តការងារនៅតំបន់ NCT ក្នុងពេលដំណាលគ្នា ដែលតម្រូវឱ្យមានការចល័ត និងជ្រើសរើសកម្លាំងពលកម្មបន្ថែម។ ជាលទ្ធផល ថ្លៃពលកម្មបានកើនឡើងខ្ពស់ជាងការរំពឹងទុកពីដំបូង។ បន្ថែមពីនេះ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ដែលមួយផ្នែកបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ បានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើង។ ដោយសារគម្រោងនេះពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍សាងសង់ ការកើនឡើងនៃតម្លៃប្រេងម៉ាស៊ូតបានធ្វើឱ្យចំណាយប្រតិបត្តិការកើនឡើងបន្ថែម និងរួមចំណែកដល់ការខាតបង់សរុបរបស់គម្រោង។

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh