柬埔寨证券交易所大楼

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី

披露详情

公司名称JS LAND PLC (JSL)
日期2026年11月16日

សម្រាប់ត្រីមាសទី៣ ឆ្នាំ ២០២៦ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីខាតលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ៨៥៦.៧៨៥.០០០ រៀល ដោយកើនឡើងចំនួន ៣៧៣.៥០៣.០០០ រៀល ស្មើនឹង ៣០,៣៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០២៥។

គិតត្រឹមដំណាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៧៤.៧២៥.៨៤០.០០០ រៀល ថយចុះចំនួន ១.៨៤៨.៩១៤.០០០ រៀល ស្មើនឹង ២,៤១%និងមូលធនសរុប មានចំនួន ១.៧១៧.៥២៨.០០០ រៀល ដែលមានការថយចុះចំនួន ៥.១១០.៤៧៥.០០០ រៀល ស្មើនឹង ៧៤,៨៥% បើប្រៀបធៀបទៅនឹងបំណាច់ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥។

សូចនាករសំខាន់ៗនៃ ត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១. អនុបាតចរន្ត៖ ០,៧៥

២. អនុបាតចរន្តលឿន៖ ០,២០

៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -១,១៨%

៤. អនុបាតចំណេញធៀបនឹងមូលធន៖-៥១,១៦%

៥. អនុបាតគម្លាតចំណេញដុល៖ ៣៣,៤១%

៦. អនុបាតគម្លាតចំណេញភាព៖ -៥១,២០%

៧. អនុបាតលទ្ធភាពសងការប្រាក់៖ -០,៣៥ ដង

៨. (ខាត) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ -៣៤,១៧ រៀល

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh