| 公司名称 | Pestech (Cambodia) Plc. (PEPC) |
|---|---|
| 日期 | 2026年7月3日 |
សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ចំណូលសរុបរបស់ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក ត្រូវបានកត់ត្រាក្នុងចំនួន ៧៧.៩៩៩ លានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ៣៥.៤៩៨ លានរៀល (≈៨៣,៥២%) បើប្រៀបធៀបនឹងប្រាក់ចំណូល នៃឆ្នាំហិរញ្ញវត្ថុ ២០២៤ មានចំនួន ៤២.៥០១ លានរៀល។ ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់សរុបចំនួន ៧៤.១១៣ លានរៀលសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលថយចុះបន្តិចចំនួន ៣.៨៧៥ លានរៀល ឬ ៤,៩៧% បើប្រៀបធៀបទៅនឹងការខាតបង់សរុបចំនួន ៧៧.៩៨៨ លានរៀលក្នុងឆ្នាំសារពើពន្ធ ២០២៤។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក មានទ្រព្យសកម្មសរុបចំនួន ៨៩៣.៣៤៧ លានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ៣.៥១៨ លានរៀល ឬ ០,៤០% ពីចំនួន ៨៨៩.៨២៩ លានរៀល ក្នុងឆ្នាំសារពើពន្ធ ២០២៤។ មូលធនសរុបរបស់ភាគទុនិកមានចំនួន (១០៣.១៣៣) លានរៀល ធ្លាក់ចុះចំនួន ៧៤.១១៣លានរៀល បើប្រៀបធៀបទៅនឹងមូលធនចំនួន (២៩.០២០) លានរៀល ក្នុងឆ្នាំសារពើពន្ធ ២០២៤។
សូចនករសំខាន់ៗប្រចាំឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១,០៥ ដង
២-អនុបាតចរន្តលឿន ០,៩៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (៨,៤៧) %
៤-អនុបាតចំណេញធៀបនឹងមូលធន ៧៣,៣៤ %
៥-អនុបាតគំលាតចំណេញដុល (៥៥,១៣) %
៦-អនុបាតគំលាតចំណេញភាព (៩៦,៩៨) %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (១.០០៩,៣១) រៀល
