• Chinese (Simplified)
  • English
សន្ទស្សន៍ ផ.ម.ក.
បើកគណនីជួញដូរ
  • ប្រវត្តិក្រុមហ៊ុន
    • ក្រុមប្រឹក្សាភិបាល
    • ថ្នាក់ដឹកនាំ
    • រចនាសម្ព័ន្ធចាត់តាំង
    • អំពីយើងខ្ញុំ
  • សេវាកម្ម
    • ផ្នែកធានាទិញមូលបត្រ
    • សេវាកម្មជើងសារមូលបត្រ
    • សេវាកម្មពាណិជ្ជករមូលបត្រ
    • ការស្រាវជ្រាវនិងប្រឹក្សាមូលបត្រ
  • ព័ត៍មាន
    • ព័ត៌មាន
    • របាយការណ៍ស្រាវជ្រាវ
    • ព្រឹត្តិការណ៍
    • ថ្ងៃឈប់​សម្រាក
  • របាយការណ៍ស្រាវជ្រាវ
  • សេចក្ដីជួនដំណឹង
  • ទំនាក់ទំនងមកយើងខ្ញុំ
    • Cambodia Securities Plc. Contact Points
    • ទម្រង់ទំនាក់ទំនង
  • ប្រវត្តិក្រុមហ៊ុន
    • ក្រុមប្រឹក្សាភិបាល
    • ថ្នាក់ដឹកនាំ
    • រចនាសម្ព័ន្ធចាត់តាំង
    • អំពីយើងខ្ញុំ
  • សេវាកម្ម
    • ផ្នែកធានាទិញមូលបត្រ
    • សេវាកម្មជើងសារមូលបត្រ
    • សេវាកម្មពាណិជ្ជករមូលបត្រ
    • ការស្រាវជ្រាវនិងប្រឹក្សាមូលបត្រ
  • ព័ត៍មាន
    • ព័ត៌មាន
    • របាយការណ៍ស្រាវជ្រាវ
    • ព្រឹត្តិការណ៍
    • ថ្ងៃឈប់​សម្រាក
  • របាយការណ៍ស្រាវជ្រាវ
  • សេចក្ដីជួនដំណឹង
  • ទំនាក់ទំនងមកយើងខ្ញុំ
    • Cambodia Securities Plc. Contact Points
    • ទម្រង់ទំនាក់ទំនង
សន្ទស្សន៍: ៤០១.៨២ ០.៦៧ (០.១៧%)
  • PWSA ៦,២០០
  • GTI ៧,០៨០
  • PPAP ១៣,៥៦០
  • PPSP ២,០៦០
  • PAS ១២,០២០
  • ABC ៦,៧៤០
  • PEPC ២,៥៥០
  • CGSM ២,៤២០
  • MJQE ១,៩៩០
  • Chinese (Simplified)
  • English
  • ប្រវត្តិក្រុមហ៊ុន
    • ក្រុមប្រឹក្សាភិបាល
    • ថ្នាក់ដឹកនាំ
    • រចនាសម្ព័ន្ធចាត់តាំង
    • អំពីយើងខ្ញុំ
  • សេវាកម្ម
    • ផ្នែកធានាទិញមូលបត្រ
    • សេវាកម្មជើងសារមូលបត្រ
    • សេវាកម្មពាណិជ្ជករមូលបត្រ
    • ការស្រាវជ្រាវនិងប្រឹក្សាមូលបត្រ
  • ព័ត៍មាន
    • ព័ត៌មាន
    • របាយការណ៍ស្រាវជ្រាវ
    • ព្រឹត្តិការណ៍
    • ថ្ងៃឈប់​សម្រាក
  • របាយការណ៍ស្រាវជ្រាវ
  • សេចក្ដីជួនដំណឹង
  • ទំនាក់ទំនងមកយើងខ្ញុំ
    • Cambodia Securities Plc. Contact Points
    • ទម្រង់ទំនាក់ទំនង
  • ប្រវត្តិក្រុមហ៊ុន
    • ក្រុមប្រឹក្សាភិបាល
    • ថ្នាក់ដឹកនាំ
    • រចនាសម្ព័ន្ធចាត់តាំង
    • អំពីយើងខ្ញុំ
  • សេវាកម្ម
    • ផ្នែកធានាទិញមូលបត្រ
    • សេវាកម្មជើងសារមូលបត្រ
    • សេវាកម្មពាណិជ្ជករមូលបត្រ
    • ការស្រាវជ្រាវនិងប្រឹក្សាមូលបត្រ
  • ព័ត៍មាន
    • ព័ត៌មាន
    • របាយការណ៍ស្រាវជ្រាវ
    • ព្រឹត្តិការណ៍
    • ថ្ងៃឈប់​សម្រាក
  • របាយការណ៍ស្រាវជ្រាវ
  • សេចក្ដីជួនដំណឹង
  • ទំនាក់ទំនងមកយើងខ្ញុំ
    • Cambodia Securities Plc. Contact Points
    • ទម្រង់ទំនាក់ទំនង
បើគណនីជួញដូរ
សន្ទស្សន៍ ផ.ម.ក.
Search
ខេមបូឌា ស៊ីឃ្យួរឹរី ម.ក. > ព្រឹត្តិការណ៍ > ការដាក់អោយដំណើរការកម្មវិធី “The Cambodia Innovation & Capital Incubation Platform” ជាពេលវេលាសំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម ចេញជាសាធារណៈ!
ព្រឹត្តិការណ៍

ការដាក់អោយដំណើរការកម្មវិធី “The Cambodia Innovation & Capital Incubation Platform” ជាពេលវេលាសំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យម ចេញជាសាធារណៈ!

August 13, 2025 3:05 pm
Cambdia Securities Plc

ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេវ៉ាយ​ ឌីវេឡុបម៉ិន ម.ក បានរៀបចំកម្មពិធីដាក់អោយដំណើរការនូវកម្មវីធី “The Cambodia Innovation & Capital Incubation Platform” ។

ភ្ញៀវកិត្តិយសប្រមាណជាង១០០នាក់ រួមមានអ្នកតំណាងអញ្ជើញមកពីផ្សារមូលបត្រកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិធំៗ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនគណនេយ្យ ការិយាល័យច្បាប់ និងសារព័ត៍មាននានា បានចូលរួម និងធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់នេះ ដែលជាពេលវេលាដ៏ល្អសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ។

លោក តឹង ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានមានប្រសាសន៍ថា ក្នុងនាមជាតួអង្គដ៏សំខាន់មួយក្នុងការជួយជំរុញទីផ្សារមូលធនរបស់កម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិ រួមបញ្ចូលបទពិសោធន៍ និងភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលធនរបស់កម្ពុជា។

កម្មវិធី“The Cambodia Innovation & Capital Incubation Platform” នេះនឺងរៀបចំឡើងនៅក្នុងអគារការិយាល័យពាណិជ្ជកម្មលំដាប់អន្តរជាតិ KY iCenter បានប្រមូលផ្តុំដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ក្រុមហ៊ុនគណនេយ្យ ការិយាល័យច្បាប់ និងក្រុមហ៊ុនវិជ្ជាជីវៈផ្សេងទៀត ដើម្បីរួមគ្នាបង្កើតប្រព័ន្ធរីកចម្រើនពេញលេញសម្រាប់សហគ្រាសធុនតូច និងមធ្យម ចាប់ពីការផ្តួចផ្ដើមគំនិតរហូតដល់ការបោះផ្សាយ។

លោកក៏បានបញ្ជាក់បន្ថែមទៀតថា ចំពេលមានការរីកចំរើននៃការផ្លាស់ប្តូរទីតាំងផលិតកម្ម និងការពិចារណាពីគុណសម្បត្តិរបស់កម្ពុជា បើធៀបនឹងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត កម្ពុជាគឺជាកន្លែងដ៏សក្តិសមបំផុតសម្រាប់ក្រុមហ៊ុននានាក្នុងការបង្កើតមជ្ឈមណ្ឌលកណ្ដាលនៅអាស៊ីអាគ្នេយ៍របស់ពួកគេ។

ទីផ្សារមូលធនរបស់កម្ពុជាបច្ចុប្បន្នកំពុងឈានចូលដល់ដំណាក់កាលនៃការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងលក្ខខណ្ឌចុះបញ្ជីងាយស្រួល រយៈពេលនៃការចុះបញ្ជីរហ័ស និងការចំណាយទាប បង្កើតឱកាសដ៏ល្អប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងការបោះផ្សាយលក់មុលបត្រជាសាធារណៈ។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី ចិន ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតមកចុះបញ្ជីលក់មូលបត្រនៅក្នុងប្រទេសកម្ពុជា។

KY iCenter របស់ក្រុមហ៊ុន ខេវ៉ាយ​ ឌីវេឡុបម៉ិន ម.ក មិនត្រឹមតែជាអគារ fintech ដំបូងគេនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្ដាល សហគ្រាសធុនតូច និងមធ្យម ផងដែរ។ ដោយប្រើប្រាស់គុណសម្បត្តិនៃការប្រើប្រាស់ការិយាល័យ និងបន្ទប់ការិយាល័យរួមគ្នា វាផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយសម្រាប់ការបង្កើត និងការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម។ ទាំងនោះផងដែរ KY iCenter បានក្លាយជាអគារការិយាល័យដ៏សំខាន់មួយនៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន ខេវ៉ាយ ឌីវេឡុបម៉ិន ម.ក បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Jiujiang Group និងការិយាល័យមេធាវីសិទ្ធិស័ក្តិសម្រាប់កម្មវិធីនេះផងដែរ ។

ការិយាល័យមេធាវីសិទ្ធិស័ក្តិ គឺជាការិយាល័យមេធាវី ដែលផ្តល់សេវាកម្មផ្នែកច្បាប់ ដែលមានបទពិសោធន៍ និងសមត្ថភាពវិជ្ជាជីវៈ ក្នុងការបង្កើតក្រុមហ៊ុន ការអនុលោមភាពពាណិជ្ជកម្ម ការរៀបចំរចនាសម្ព័ន្ធវិនិយោគ និងហិរញ្ញវត្ថុ ការអនុលោមភាពតាមបទប្បញត្តិមូលបត្រ ការរៀបចំរចនាសម្ព័ន្ធសាជីវកម្ម និងនីតិវិធីចុះបញ្ជីលក់មូលបត្រ ។

សម្ព័ន្ធភាពដ៏មានឥទ្ធិពលនេះនឹងផ្តល់នូវការគាំទ្រផ្នែកច្បាប់ដ៏រឹងមាំសម្រាប់ផែនការ IPO របស់សហគ្រាសធុនតូច និងមធ្យម ដែលអាចជួយពួកគេឱ្យមានប្រសិទ្ធភាពក្នុងការកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យផ្នែកច្បាប់ក្នុងអំឡុងពេលដំណើរការ IPO ដោយធានាថាដំណើរការហិរញ្ញវត្ថុ និង IPO ទាំងមូលមានភាពអនុលោមតាមលំដាប់លំដោយ និងមានស្ថេរភាព។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យមេធាវី យើងនឹងបង្កើនប្រសិទ្ធភាព និងទំនុកចិត្តរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការចូលទីផ្សារមូលធននៅកម្ពុជា។

Jiujiang Group ដែលជាសហគ្រាសចម្រុះមកពីទីក្រុងសៀងហៃ ប្រទេសចិន​មានជំនាញច្បាស់លាស់ក្នុងវិស័យដឹកជញ្ជូនឧស្សាហកម្ម បច្ចេកវិទ្យា និងថាមពល និងជីវកសិកម្ម។ ​ Jiujiang Group បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សៀងហៃនៅ​​កម្ពុជា។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង Jiujiang Group នឹងរួមគ្នាផ្តល់សេវាហិរញ្ញប្បទាន និងការចុះបញ្ជីលក់មូលបត្រដ៏ទូលំទូលាយសម្រាប់ក្រុមហ៊ុនចិនដែលចូលមកទីផ្សារមូលធនកម្ពុជា។

នៅពេលដែលទីផ្សារមូលធនរបស់កម្ពុជាមានការរីកចម្រើន ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក. នឹងសហការជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្រុមហ៊ុនគណនេយ្យ និងការិយាល័យមេធាវី ដើម្បីជំរុញទីផ្សារមូលធនកម្ពុជាឱ្យទៅជាទសវត្សរ៍មាសនៃការអភិវឌ្ឍន៍។

 

Share This Article
Facebook Telegram Email Copy Link Print

ព័ត័មាន

  • ព័ត៌មាន
  • របាយការណ៍ស្រាវជ្រាវ
  • ព្រឹត្តិការណ៍
Back

You Might Also Like

ព្រឹត្តិការណ៍

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំសិក្ខាសាលាស្ដីពី “វេទិកាកំពូល លើកទី១ ស្ដីពីទីផ្សារមូលធននៅ កម្ពុជា”

By Cambdia Securities Plc
ព្រឹត្តិការណ៍

ទីប្រឹក្សាវិនិយោគថ្មី – ខេមបូឌា ស៊ីឃ្យួរឹធី ម.ក.

By Cambdia Securities Plc
ព្រឹត្តិការណ៍

ការគាំទ្រជាផ្លូវការពី ផ្សារមូលបត្រកម្ពុជា! ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរៀបចំវេទិកាហិរញ្ញវត្ថុដោយជោគជ័យ ដោយមានក្រុមហ៊ុនប្រមាណ ៣០ ពិភាក្សាអំពីឱកាសក្នុងការចុះបញ្ជីលក់មូលបត្រ!

By Cambdia Securities Plc
ជាន់ទី ២៩F, បន្ទប់ ២៩០២ នៃអគារ KY iCENTER លេខ ៤១, ផ្លូវ ៣៦០, ភូមិ ៧, សង្កាត់ទួលស្វាយព្រៃ ១, ខណ្ឌបឹងកេងកង 
រាជធានីភ្នំពេញ, កម្ពុជា

+855 (0) 23 997 888

services@cambodiasecurities.com.kh

រក្សាសិទ្ធិ © ២០២៤ ខេមបូឌា ស៊ីឃ្យួរឹធី ម.ក​ , រក្សា​រ​សិទ្ធ​គ្រប់យ៉ាង (កំណែ ២.២ )