Market: កំពុងបើក | ១ កក្កដា ២០២៦ | ១០:៣៨:៥០ ព្រឹក
Skip to Content

BOREY VIMEAN SAMNANG PLC 

បរិវិសកម្មទម្រង់អនឡាញ

កម្មវិធីរ៉ូដសូ (ROADSHOW) និងការធ្វើបរិវិសកម្មជាសាធារណៈ សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) 
ជាមួយនឹងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅក្នុងទីផ្សារគោល នៃផ្សារមូលបត្រកម្ពុជា

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ ដោយមានជំនួយពីក្រុមហ៊ុនមូលបត្រកម្ពុ ម.ក ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ និងជា ក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនបុរីវិមានសំណាង ម.ក បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ និងទទួលបានអនុញ្ញាតផងដែរ លើកម្មវិធីរ៉ូដសូ កាលបរិច្ឆេទធ្វើបរិវិសកម្ម ព្រមទាំងឯកសារទីផ្សារសម្រាប់ផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ព័ត៌មានសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ

ក្រុមហ៊ុនបោះផ្សាយ: បុរី វិមានសំណាង ម.ក
ទីប្រឹក្សាហិរញ្ញវត្ថុ & ក្រុមហ៊ុនធានាទិញ: ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក.
ទំហំបោះផ្សាយ : ១០.០៥០.០០០ ដុល្លារអាមេរិក
ចំនួនភាគហ៊ុន IPO : ៣៣.៥០០.០០០ ភាគហ៊ុនធម្មតា
តម្លៃ IPO : ១.២០០ រៀល ឬ ០,៣០ ដុល្លារអាមេរិក
ភាគលាភ: ៨% ក្នុង១ ឆ្នាំ ធានាដោយ BVS រយៈពេល ៥ ឆ្នាំ

កាលបរិច្ឆេទធ្វើបរិវិសកម្ម ការបែងចែកមូលបត្រកម្មសិទ្ធិ និងការចុះបញ្ជី

កាលបរិច្ឆេទចាប់ផ្តើមដំណើរការបរិវិសកម្ម ម៉ោង៨:០០ព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦
កាលបរិច្ឆេទបិទដំណើរការបរិវិសកម្ម : ម៉ោង៤:០០ល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦
កាលបរិច្ឆេទបែងចែកមូលបត្រកម្មសិទ្ធិ : ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
កាលបរិច្ឆេទនៃការជូនដំណឹងដល់វិនិយោគិនបានជោគជ័យ: ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
កាលបរិច្ឆេទចុះបញ្ជីលក់មូលបត្រនៅ ផ្សារមូលបត្រកម្ពុជា: ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦

បរិវិសកម្មទម្រង់អនឡាញ