សេវាកម្មជើងសារមូលបត្រ
ក្រៅពីសេវាជើងសារមូលបត្រ យើងក៏មានបំណងផ្តល់សេវាធនាគារឯកជនដែរ។ សេវានេះរួមមានផលិតផល និងសេវាហិរញ្ញវត្ថុតាមតម្រូវការរបស់អតិថិជនបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់។ យើងផ្តល់សេវាគ្រប់គ្រងទ្រព្យសម្បត្តិរួមគ្នា ដូចជា ការវិនិយោគ ការគ្រប់គ្រងផលប័ត្រ សេវាពន្ធ ធានារ៉ាប់រង និងផែនការបរធនបាលកិច្ច និងមរតក។
តួនាទី និងសេវាមូលដ្ឋានរបស់យើង
ធនាគារឯកជនរួមមានសេវាកម្មហិរញ្ញវត្ថុទូទៅដូចជាគណនីចរន្ត និងគណនីសន្សំ ប៉ុន្តែមានវិធីផ្ទាល់ខ្លួនមួយដែលគឺ៖ “អ្នកចាត់ការទូទៅផ្នែកទំនាក់ទំនង” ឬ “ធនាគារិកឯកជន” ត្រូវបានតែងតាំងសម្រាប់អតិថិជនម្នាក់ៗ ដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់។ ធនាគារឯកជនគ្រប់គ្រងសេវាកម្មយ៉ាងល្អ និងមានវិធីផ្ទាល់ខ្លួនដូចជា ការរៀបចំប្រាក់កម្ចីទិញផ្ទះធំ និងការទូទាត់វិក្កយបត្រ។ ទោះយ៉ាងណាក៏ដោយ ធនាគារឯកជនហួសពីស៊ីឌី (បណ្ណបញ្ញើមានកាលកំណត់) និងប្រអប់ដាក់ប្រាក់សុវត្ថិភាព ដើម្បីដោះស្រាយស្ថានភាពហិរញ្ញវត្ថុទាំងមូលរបស់អតិថិជន។ សេវាកម្មពិសេសរួមមានយុទ្ធសាស្រ្តវិនិយោគ ការផ្តល់យោបល់ធ្វើផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងផលប័ត្រជម្រើស ហិរញ្ញប្បទានតាមតម្រូវការ ការរៀបចំផែនការចូលនិវត្តន៍ និងការផ្ទេរទ្រព្យសម្បត្តិទៅឱ្យអ្នកជំនាន់ក្រោយ។
វីដេអូណែនាំ
របៀបបើកគណនីជួញដូរ
សុពលភាពលេខអត្តសញ្ញាណវិនិយោគិន និងការបន្តសុពលភាព
- លេខអត្តសញ្ញាណវិនិយោគិន៖
- មានសុពលភាព១០ឆ្នាំ ឬតិចជាងនេះ អាស្រ័យលើថ្ងៃផុតកំណត់នៃឯកសារពាក់ព័ន្ធ
- ស្នើសុំបន្តសុពលភាពយ៉ាងហោចណាស់មួយខែមុនផុតកំណត់
- គណនីជួញដូរ៖ មិនកំណត់អាយុកាល អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ
ព័ត៌មាន និងលក្ខខណ្ឌបើកគណនីជួញដូរ
វិនិយោគិនមកដោយផ្ទាល់នៅកម្ពុជា
សម្រាប់វិនិយោគិនក្នុងស្រុក ត្រូវផ្តល់ឯកសារដូចខាងក្រោម
- រូបថតទំហំ ៤ × ៦
- អត្តសញ្ញាណប័ណ្ណជាតិ
- បំពេញទម្រង់បើកគណនីជួញដូរ
សម្រាប់វិនិយោគិនបរទេស ត្រូវផ្តល់ឯកសារដូចខាងក្រោម
- រូបថតទំហំ ៤ × ៦
- លិខិតឆ្លងដែនមានសុពលភាពយ៉ាងហោចណាស់៣ខែ
- បំពេញទម្រង់បើកគណនីជួញដូរ
ក្រុមហ៊ុន ឬស្ថាប័នត្រូវផ្តល់ឯកសារដូចខាងក្រោម
- អត្តសញ្ញាណប័ណ្ណជាតិ ឬលិខិតឆ្លងដែនរបស់អ្នកតំណាងក្រុមហ៊ុន ដែលមានសុពលភាពយ៉ាងហោចណាស់ 3 ខែមុនផុតកំណត់
- រូបថតទំហំ 4 x 6 របស់អ្នកតំណាងក្រុមហ៊ុន (ចំនួន 01 រូប)
- ប័ណ្ណបញ្ជាក់ការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម
- អាជ្ញាប័ណ្ណអាជីវកម្ម
- លិខិតបង់ពន្ធប៉ាតង់
- ឯកសារអនុសញ្ញា និងបទបញ្ជារបស់ក្រុមហ៊ុន/សមាគម/ស្ថាប័ន
- បញ្ជីបុគ្គលដែលមានសិទ្ធិនៅក្នុងការសម្រេចចិត្តវិនិយោគក្នុងភាគហ៊ុន
- បញ្ជីនាយកក្រុមហ៊ុន រួមទាំងអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនរបស់នីតិកលបុគ្គល
- សេចក្តីសម្រេចពីក្រុមប្រឹក្សាភិបាល (សេចក្ដីសម្រេចក្រុមប្រឹក្សាភិបាល)
- ប្រវត្តិរូប (ប្រវត្តិរូបសង្ខេប) របស់អ្នកតំណាងក្រុមហ៊ុន
តើអ្នកបានបើកគណនីជួញដូរជាមួយ ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ហើយឬនៅ?
បើកគណនីជួញដូរ
