ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី គឺជាក្រុមហ៊ុនមូលបត្រអាជីពដំបូងគេដែលមានអាជ្ញាប័ណ្ណគ្រប់គ្រងទាំងស្រុង និងមានធនាគារវិនិយោគជាអាជីវកម្មស្នូលបន្ទាប់ពីកំណែទម្រង់ និងការបើកទីផ្សារមូលបត្រ។
អាជីវកម្មជំនាញរបស់យើងមានការចុះបញ្ជីមុខងារ ផលិតផលប្រើប្រាស់ផ្ទាល់ ការប្រមូលផ្តុំ និងការប្រឹក្សាហិរញ្ញវត្ថុ។ យើងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាក់ស្តែងតាមរយៈវេទិកាជំនាញពេញលេញ និងផ្តល់ជូនដល់អតិថិជនក្រុមហ៊ុននានាក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី មានការប្រកាន់ខ្ជាប់លើគោលការណ៍អភិវឌ្ឍន៍ និងការអនុវត្តន៍ជាក់ស្តែងដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ការធ្វើសមាហរណកម្មធនធានជាមួយទីផ្សារមូលធនបរទេស និងស្ថាប័នហិរញ្ញវត្ថុ។ យើងជំរុញការអភិវឌ្ឍន៍នៃទីផ្សារមូលធន និងទីផ្សារមូលប័ត្ររបស់កម្ពុជា។
នៅក្នុងទីផ្សារមូលធនអន្តរជាតិ ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី ជាវេទិកាផ្លាស់ប្តូរវិជ្ជាជីវៈដ៏ល្អបំផុត ដើម្បីសហការជាមួយទីផ្សារមូលធនបរទេស និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីធ្វើការសមាហរណកម្មសេដ្ឋកិច្ចជាមួយទីផ្សារអន្តរជាតិ។ យើងជ្រើសរើសអ្នកជំនាញដែលមានបទពិសោធន៍ក្នុងសេដ្ឋកិច្ចជាច្រើនដើម្បីចូលរួមជាមួយអ្នកជំនាញក្នុងស្រុក និងអ្នកជំនាញអន្តរជាតិ។
យើងមានហេដ្ឋារចនាសម្ព័ន្ធសុក្រិត្យដែលមានការគ្រប់គ្រងហានិភ័យយ៉ាងតឹងរឹង និងការគ្រប់គ្រងអាជីវកម្មដែលមានតម្លាភាពខ្ពស់ និងការកែទម្រង់ប្រកបដោយភាពច្នៃប្រឌិតក្នុងប្រតិបត្តិការរបស់យើង។ យើងផ្តល់សេវាកម្មស្ថេរភាព និងច្រើនប្រភេទដល់អតិថិជន និងទទួលបានប្រាក់ចំណេញជាច្រើន។
គោលដៅនិងចក្ខុវិស័យរបស់ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី គឺដើម្បីក្លាយជាធនាគារវិនិយោគជាតិ និងអន្តរជាតិសម្របសម្រួល និងមានការជឿទុកចិត្តពីអតិថិជនទូទាំងពិភពលោក និងអនុវត្តយុទ្ធសាស្ត្រទីផ្សារមូលធនជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតគុណតម្លៃកាន់តែប្រសើរសម្រាប់សង្គមជាតិ។