Cheng Fung Investment Group គឺជាស្ថាប័នវិនិយោគធំបំផុតមួយនៅកម្ពុជាដែលមានដើមទុនចុះបញ្ជី ១០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២០។ Cheng Fung មានភាគហ៊ុន ៧០ ភាគរយនៅក្នុងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដែលជាភាគហ៊ុនធំជាងគេ។
អាជីវកម្មចម្បងរបស់ Cheng Fung Investment Group រួមបញ្ចូលវិស័យធនាគារ, វិស័យមូលបត្រ, សេវាបរធនបាលកិច្ច (ការបង្កើតសេក្តីទុកចិត្ត), ការអភិវឌ្ឍអចលនទ្រព្យ, និងការគ្រប់គ្រងសណ្ឋាគារ។ ក្រុមហ៊ុនបានផ្តោតលើឱកាសវិនិយោគនៅទីផ្សារអាស៊ីអាគ្នេយ៍ និងមានសមត្ថភាពក្នុងការយល់ដឹងពីទីផ្សារកម្ពុជា និងការសម្រេចចិត្តវិនិយោគយ៉ាងមានប្រសិទ្ធភាព។
Cheng Fung Investment Group មានទស្សនវិជ្ជាអាជីវកម្មថា “អនុលោមតាមគោលនយោបាយជាតិ, បណ្តុះមូលធនអន្តរជាតិ, បង្កើនសមត្ថភាពច្នៃប្រឌិត, គោរពនឹងគោលការណ៍ស្មោះត្រង់ និងអនុវត្តការគ្រប់គ្រងហានិភ័យ” ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, Cheng Fung បានពង្រីកអាជីវកម្មរបស់ខ្លួនជោគជ័យ និងក្លាយជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុធំមួយនៅកម្ពុជា។
គោលដៅយុទ្ធសាស្ត្ររបស់ Cheng Fung Investment Group គឺបង្កើតវេទិកាសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយស្របតាមទីផ្សារមូលធនអន្តរជាតិ។ ក្រុមហ៊ុនបានចុះ MOU ជាមួយស្ថាប័នបរទេសល្បីៗ និងក្រុមហ៊ុនមូលនិធិមូលធនឯកជន, និងនឹងណែនាំវិនិយោគិនស្ថាប័នជំនាញបន្ថែមទៀតមកកាន់ទីផ្សារមូលបត្រនៅកម្ពុជា។
.