ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី គឺជាក្រុមហ៊ុនមូលធនវិជ្ជាជីវៈដំបូងដែលមានអាជ្ញាប័ណ្ណសហគ្រាសទាំងមូល និងមានការវិនិយោគជាអាជីវកម្មស្នូលបន្ទាប់ពីការពង្រឹងនិងបើកចំហទីផ្សារមូលធន។
អាជីវកម្មវិជ្ជាជីវៈរបស់យើងផ្ដល់នូវសេវាកម្មសំរាប់ការបញ្ជូនភាគហ៊ុន ការប្រតិបត្តិឯកឯង ការប្រតិបត្តិការ និងការបណ្តុះបណ្តាលការវិនិយោគ។ យើងគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចពិតប្រាកដតាមរយៈវេទិកាពហុវិជ្ជាជីវៈ និងផ្ដល់ជូនដល់អតិថិជនក្រុមហ៊ុននានាក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី ម.ក បានប្ដេជ្ញាប្រកាន់ខ្ជាប់ទៅលើគោលការណ៍នៃការលើកស្ទួយនិងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងដើរតាមទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចជាតិ ដោយចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការធ្វើផែនការនិងការបង្កើតបទប្បញ្ញត្តិស្តីពីទីផ្សារមូលធនកម្ពុជា រយៈពេលមធ្យមនិងវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃគ្រប់ដំណាក់កាលនៃការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ការធ្វើសមាហរណកម្មធនធានប្រកបដោយប្រសិទ្ធភាពជាមួយទីផ្សារមូលធនបរទេសនិងស្ថាប័នហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃទីផ្សារមូលធន និងទីផ្សារមូលប័ត្ររបស់កម្ពុជា។