នា ព្រឹក ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរៀបចំសិក្ខាសាលាស្តីពី “វេទិកាកំពូលលើកទី១ស្ដីពីទីផ្សារមូលធ ននៅ កម្ពុជា ” នៅសណ្ឋាគារ សុខា ភ្នំពេញ រ៉េស៊ីដង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្ដមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា និងដោយមានការ ចូលរួមពី សមាគមអ្នកវិនិយោគចិននៅកម្ពុជា និងសហគ្រាស/ក្រុមហ៊ុនដែលមានសក្ដានុពលជាតិ និងអន្តរជាតិ មកពីវិស័យផ្សេងៗផងដែរ។ នេះជាការ ចូលរួមចំណែកយ៉ាងសំខាន់ របស់ ក្រុមហ៊ុន ខេមបូឌា ស៊ី ឃ្យួរឹ ធី ម.ក ដែលជា អ្នកផ្សព្វផ្សាយដ៏សំខាន់មួយ សម្រាប់ ទីផ្សារមូលធន ក្នុងការអភិវឌ្ឍន៍ទីផ្សារមូលធន នៅ កម្ពុជា ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមផ្សព្វផ្សាយអំពីវិស័យមូលបត្រ កៀគរវិនិយោគិន បរទេស និងអ្នកជំនាញគ្រប់គ្រងមូលនិធិនៅបរទេស មកសិក្សាស្វែងយល់អំពីឱកាសវិនិយោគ ជាមួយនឹងក្រុមហ៊ុននៅកម្ពុជា។ នេះគ
ជាចុងក្រោយ “វេទិកាកំពូលលើកទី១ស្ដីពីទីផ្សារមូលធន នៅកម្ពុជា ” បានបញ្ចប់ទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។