Skip to Content

អំពីយើងខ្ញុំ

 

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ​ម.​ក គឺជាក្រុមហ៊ុនធានាទិញមូលបត្រដែលទទួលបានអាជ្ញាបណ្ណពេញលេញដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើធនាគារវិនិយោគជាអាជីវកម្មចម្បងចាប់តាំងពីកំណែទម្រង់ និងការបើកផ្សារមូលបត្រមក។ ក្រុមហ៊ុនបានទទួលបានអាជ្ញាបណ្ណសំខាន់ៗក្នុងការប្រកបអាជីវកម្មក្នុង វិស័យមូលបត្រចេញដោយនិយ័តករមូលបត្រកម្ពុជា (ន.ម .ក) រួមមានអាជីវកម្មធានាទិញមូលបត្រ ជួញដូរមូលបត្រជើងសាការផ្តល់ប្រឹក្សាវិនិយោគក្នុងវិស័យមូលបត្រនិងអាជីវកម្មហិរញ្ញវត្ថុប្រហាក់ប្រហែលផ្សេងទៀតដែល ធ្វើឱ្យ ក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធានាទិញមូលបត្រដំបូង ​ គេក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផ្តល់សេវាជូនវិនិយោគិនទាំងអ្នកទិញនិងអ្នកលក់។

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ផ្តល់ជូនអតិថិជននូវសេវាកម្មជាច្រើន រួមទាំងការណែនាំពីការបោះផ្សាយដំណាក់កាលមុនការចុះបញ្ជីការរួមបញ្ចូលគ្នា និងការទិញយក ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ការប្រឹក្សាសាជីវកម្ម ការរៀបចំអភិបាលកិច្ចសាជីវកម្ម និងសេវាធានាទិញមូលបត្រ ដើម្បីជួយក្រុមហ៊ុនបោះផ្សាយក្នុងការកៀរគរមូលនិធិតាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុលជាសាធារណៈ។ ក្រុមហ៊ុនក៏ផ្តល់ជូនភ្នាក់ងារដើម្បីជួយសម្រួលដល់ការស្នើសុំអត្តសញ្ញាណវិនិយោគិន និងការបើកគណនីជួញដូរមូលបត្រផងដែរ។

លើសពីនេះក្រុមហ៊ុនផ្តល់សេវាកម្មដែលមានអត្ថប្រយោជន៍ដូចជា សេវាកម្មជើងសាមូលបត្រសម្រាប់ការជួញដូរនៅទីផ្សារមូលបត្រ រួមទាំងការផ្តល់សេវាកម្មប្រឹក្សាយោបល់លើការវិនិយោគ។ វាក៏ជួយសម្រួលដល់ផែនការវិនិយោគរួម ការផ្តល់មូលនិធិ និងការវិនិយោគមុនដំណាក់ IPO និងអចលនទ្រព្យដោយបង្កើតទំនាក់ទំនងជាមួយដៃគូក្នុងស្រុក និងក្រៅស្រុកដែលមានបទពិសោធន៍អាជីវកម្មយ៉ាងទូលំទូលាយក្នុងវិស័យទាំងនោះផងដែរ។

ក្នុងនាមជាអ្នកផ្សព្វផ្សាយដ៏សំខាន់មួយនៃទីផ្សារមូលធនកម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ប្តេជ្ញាខិតខំជំរុញការអភិវឌ្ឍន៍ទីផ្សារមូលធន ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រុមហ៊ុនក៏បានរៀបចំវេទិកាកំពូលទីផ្សារមូលធនលើកទីមួយរបស់កម្ពុជាកាលពីខែ សីហា ឆ្នាំ ២០២៤ កន្លងទៅនេះដោយទាក់ទាញអ្នកវិនិយោគអន្តរជាតិមកកម្ពុជា ទន្ទឹមនឹងការជួយដល់អាជីវកម្មក្នុងស្រុកក្នុងការប្រមូលមូលនិធិប្រកបដោយប្រសិទ្ធភាព។