ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក

បានបិទ

ទិដ្ឋភាពទូទៅ

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោមួយដែលមានឯកទេសក្នុងការសាងសង់លំនៅដ្ឋានគុណភាពខ្ពស់ សម្រាប់ពាណិជ្ជកម្ម និងមានលក្ខណសម្បត្តិសម្រាប់ការប្រើប្រាស់ចម្រុះ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការបង្កើតថ្មី ភាពប្រណិត និងឧត្តមភាពផ្នែកស្ថាបត្យកម្ម ក្រុមហ៊ុនបានតាំងខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងទីផ្សារអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា។

Picasso City Garden គឺជាគម្រោងល្បីមួយក្នុងចំណោមគម្រោងល្បីៗនានារបស់ក្រុមហ៊ុន ដែលតំណាងអោយប្រភេទគេហដ្ឋាន បែបសហវិជិតរាជ្យ “ខុនដូ” ប្រណីតដំបូងគេនៅអាស៊ី ដែលត្រូវបានបំផុសគំនិតពីវិចិត្រករគំនូរដ៏អស្ចារ្យនៅលើពិភពលោក គឺលោក Pablo Picasso។ ការអភិវឌ្ឍន៍ដ៏លេចធ្លោនេះមិនត្រឹមតែជាសក្ខីភាពនៃការរចនាលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការសិទ្ធិផ្ដាច់មុខតែមួយគត់ពីសំណាក់ សម្ព័ន្ធក្រុមហ៊ុន Picasso ផងដែរ។ ការទទួលបានសិទ្ធិដ៏កម្រនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការលាយបញ្ចូលគ្នារវាងសិល្បៈដ៏ល្អឥតខ្ចោះ និងការរស់នៅបែបទំនើបកម្ម ដោយកំណត់ចេញជាគំរូថ្មីមួយក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យក្នុងតំបន់។

ជាមួយនឹងការគាំទ្រដោយមានចក្ខុវិស័យខ្ពស់ក្នុងការរស់នៅបែបទីក្រុង ក្រុមហ៊ុននឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយសុចរិតភាព ភាពច្នៃប្រឌិត និងរសនិយមក្នុងការផ្តល់ជូននូវបរិយាកាសរស់នៅបែបទំនើបកម្ម ដែលឆ្លុះបញ្ចាំងទាំងភាពសម្បូរបែបនៃវប្បធម៌ និងភាពឆើតឆាយនៃសហសម័យ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://pcgdevelopmentplc.com.kh

ព័ត៌មានសំខាន់ៗ

ប្រភេទទីផ្សារទីផ្សារកំណើន
វិស័យអចលនទ្រព្យ (ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ)
ក្រុមហ៊ុនធានាទិញមូលបត្រក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក
កាលបរិច្ឆេទធ្វើបរិវិសកម្មថ្ងៃទី ១៣ ខែតុលា ដល់ ថ្ងៃទី ២១ ខែ វិច្ឆិការ ឆ្នាំ២០២៥
កាលបរិច្ឆេទចុះបញ្ជីក្នុងផ្សារមូលបត្រថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ (រំពឺងទុក)
ប្រភេទភាគហ៊ុនភាគហ៊ុនមានសិទ្ធិបោះឆ្នោត
តម្លៃចារឹក២០០ រៀល ឬ ០,០៥ ដុល្លារអាមេរិក
តម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង៤.៨០០ រៀល ឬ ១,២០ ដុល្លារអាមេរិក (ក្នុងមួយឯកតា)
ចំនួនភាគហ៊ុនបោះផ្សាយសរុប១០.០០០.០០០ ភាគហ៊ុន
ទំហំបោះផ្សាយសរុបរហូតដល់ ៤៨.០០០ លានរៀន (ប្រហែលប្រមាណ ១២.០០០.០០០ ដុល្លារអាមេរិក)