អគារផ្សារមូលបត្រកម្ពុជា

[ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី ការទទួលបានការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណអចិន្រ្តៃយ៍ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC)
កាលបរិច្ឆេទ5 វិច្ឆិកា 2026

ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណអចិន្រ្តៃយ៍ ក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក នៅលើទីផ្សារមូលបត្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគោលដៅសាជីវកម្ម របស់ធនាគារ អេស៊ីលីដា។ ការបោះផ្សាយលក់សញ្ញាបណ្ណអចិន្រ្តៃយ៍នេះនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈប្រភពទុនក្នុងស្រុក។

ធនាគារ អេស៊ីលីដា នឹងបន្តរៀបចំបំពេញតាមលក្ខខណ្ឌតម្រូវរបស់អាជ្ញាធរពាក់ព័ន្ធសម្រាប់ការចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា។

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh