| ឈ្មោះក្រុមហ៊ុន | ធនាគារ អេស៊ីលីដា ភីអិលស៊ី (ABC) |
|---|---|
| កាលបរិច្ឆេទ | 11 វិច្ឆិកា 2026 |
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ១.០៤៥,៣៣ ប៊ីលានរៀល កើនឡើងចំនួន ៩៨,២៥ ប៊ីលានរៀល ឬ ១០,៣៧% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២៧១,៤៩ ប៊ីលានរៀល កើនឡើងចំនួន ៣៣,៣១ ប៊ីលានរៀល ឬ ១៣,៩៩% ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៥។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៩,៨៦ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,៦៣ ទ្រីលានរៀល ឬ ៣,៣៩% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៧,១៤ ទ្រីលានរៀល កើនឡើងចំនួន ៤៩៣,០៩ ប៊ីលានរៀល ឬ ៧,៤១% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៥។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,៨៩%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥៥%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៩៥%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៣%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៥,៩៧%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៨៣,២៩%
អនុបាតឥណទានមិនដំណើរការ (**): ៦,៩៤%
អនុបាតសាធនភាព: ១៨,៣៩%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៣៧៧,៧១%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
(**) . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៣៦៦ នាក់
