| ឈ្មោះក្រុមហ៊ុន | ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) |
|---|---|
| កាលបរិច្ឆេទ | 18 វិច្ឆិកា 2026 |
ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៥២.២៦៥.៤៦៩.០០០រៀល ថយជាងត្រីមាសទី៣ ឆ្នាំ២០២៥ ចំនួន ២០.១៨១.៣៥២.០០០ រៀល ស្មើនឹង ២៧,៨៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៦៧.៧៥៩.០០០រៀល ថយចំនួន ៤៨២.០៦៩.០០០រៀល ស្មើនឹង ៦៤,២៩% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៥។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៨០.៥៦៥.៦៦៩.០០០រៀល ថយចំនួន ៤០.៧៧៣.៥៦៧.០០០រៀល ស្មើនឹង ១៨,៤២% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ៣.០៧០.១៣៤.០០០រៀល កើនចំនួន ១.០៥២.៧១១.០០០រៀល ស្មើនឹង ៥២,១៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ នា ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៤៤១.៣០៧.៨០៣.០០០ រៀល កើនចំនួន ១៨.៥៥៩.៣២៩.០០០រៀល ស្មើនឹង ៤,៣៩% និងមូលធនសរុប មានចំនួន ២៨៧.៥៨២.២៦៧.០០០ រៀល កើនចំនួន ៤.០១១.៩៩៣.០០០ រៀល ស្មើនឹង ១,៤១% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦
១-អនុបាតចរន្ត ៣,១០ដង
២-អនុបាតចរន្តលឿន ២,១១ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០៦%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,០៩%
៥-អនុបាតគំលាតចំណេញដុល ១៧,០៧%
៦-អនុបាតគំលាតចំណេញភាព ០,៥១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦,៦៩រៀល
