អគារផ្សារមូលបត្រកម្ពុជា

[ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ម៉េងលី ជេ.គួចអេឌ្យូខេសិន ម.ក

ព័ត៌មានលម្អិតនៃការបង្ហាញព័ត៌មាន

ឈ្មោះក្រុមហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE)
កាលបរិច្ឆេទ13 វិច្ឆិកា 2026

ក្នុងត្រីមាសទី៣ ឆ្នំា២០២៦ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៤.៣០៥.៦១៨.០០០ រៀល (១០.៩៣១.៨៧៩ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៥ ថយចុះចំនួន៩៧.៥៣២.០០០ រៀល (១៤៦.៧៨៩ ដុល្លារអាមេរិក) ឬស្មើនឹង ០,២២% ។

ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី៣ ឆ្នំា២០២៦ សរុបចំនួន ៧.៧០៤.៤៨០.០០០ រៀល (១.៦៧៩.២៦០ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៥ កើនឡើងចំនួន ១.៣៤១.១៦២.០០០ រៀល (៩១.៣៧១ ដុល្លារអាមេរិក) ឬស្មើនឹង ២១,០៨% ។

សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១-អនុបាតចរន្ត៖ ១,៤៧ ដង

២-អនុបាតចរន្តលឿន៖ ១,៣៩ ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ១,៧៤%

៤-អនុបាតចំណេញធៀបនឹងមូលធន៖ ៥,៨៤%

៥-អនុបាតគំលាតចំណេញដុល៖ ៤៧,៦៦%

៦-អនុបាតគំលាតចំណេញភាព៖ ១៧,៣៩%

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ២៤ រៀល

ឯកសារភ្ជាប់

ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh