Market: កំពុងបើក | ២៦ មិថុនា ២០២៦ | ១២:០១:៤៩ ល្ងាច
Market: កំពុងបើក | ២៦ មិថុនា ២០២៦ | ១២:០១:៤៩ ល្ងាច
Skip to Content

ឱកាសថ្មីក្នុងបរិបទនៃការផ្លាស់ប្តូរ៖ ព្រះរាជាណាចក្រកម្ពុជា បើកច្រកងាយស្រួលសម្រាប់សហគ្រាសដែលមានបំណងពង្រីកខ្លួននៅក្រៅប្រទេសតាមរយៈការចុះបញ្ជីលក់មូលបត្រ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរៀបចំសិក្ខាសាលាស្ដីពី “ទំព័រថ្មីសម្រាប់កម្ពុជា: កាលានុវត្តភាព តាមរយៈ សេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន” ដោយជោគជ័យនិងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

បច្ចុប្បន្ន ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល កំពុងមានការរៀបចំផែនការថ្មីឡើងវិញយ៉ាងលឿន ហើយតំបន់អាស៊ានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគមូលធន និងការរៀបចំឧស្សាហកម្មជាសកល។ ក្នុងនាមជាប្រទេសមួយដែលមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ាន ព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការផ្លាស់ប្តូរសេដ្ឋកិច្ច ការកែលម្អឧស្សាហកម្ម និងការអភិវឌ្ឍទីផ្សារមូលធន ដែលនាំមកនូវឱកាសថ្មីសម្រាប់ការពង្រីកអាជីវកម្មអន្តរជាតិ និងប្រតិបត្តិការមូលធន។

នាថ្ងៃសុក្រ ៥កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរៀបចំសិក្ខាសាលាក្រោមប្រធានបទស្តីពី “ទំព័រថ្មីសម្រាប់កម្ពុជា: កាលានុវត្តភាព តាមរយៈ សេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន” ដោយជោគជ័យនិងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់។

តំណាងមកពីស្ថាប័នរដ្ឋាភិបាល ធនាគារ ក្រុមហ៊ុនមូលបត្រ តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនគណនេយ្យ ក្រុមហ៊ុនច្បាប់ និងអ្នកជំនាញ បានជួបជុំគ្នាដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីការផ្លាស់ប្តូរសេដ្ឋកិច្ច ការកែលម្អឧស្សាហកម្ម ការអភិវឌ្ឍទីផ្សារមូលធន និងឱកាសសម្រាប់សហគ្រាសដែលពង្រីកខ្លួនទៅក្រៅប្រទេស និងការចុះបញ្ជីលក់មូលបត្រ។

ព្រះរាជាណាចក្រកម្ពុជា បន្តកែលម្អបរិយាកាសធុរកិច្ច និងស្វាគមន៍មូលធនអន្តរជាតិដែលមានភាពអត់ធ្មត់

ក្នុងសិក្ខាសាលានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ  បានអញ្ជើញចូលរួមជាកិត្តិយស និងថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញការកែទម្រង់ កែលម្អបរិយាកាសវិនិយោគ និងពង្រឹងប្រព័ន្ធច្បាប់ និងបទប្បញ្ញត្តិ ដើម្បីធានាការការពារវិនិយោគបរទេសនៅកម្ពុជា និងលើកទឹកចិត្តអ្នកវិនិយោគដែលមានចក្ខុវិស័យវែងឆ្ងាយឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។


លោក BAE HEUNGSOO អគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះសិក្ខាសាលានេះ ដែលផ្តួចផ្តើមរៀបចំដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងដៃគូសហការ។ លោកបានបញ្ជាក់ថា ការពិភាក្សាប្រមូលផ្តុំដោយអ្នកជំនាញបែបនេះ នឹងជួយអភិវឌ្ឍសហគ្រាសក្នុងរយៈពេលវែង និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ព្រះរាជាណាក្រកម្ពុជា បើកទ្វារឲ្យកាន់តែងាយស្រួលសម្រាប់សហគ្រាសពង្រីកខ្លួនទៅក្រៅប្រទេសក្នុងការចុះបញ្ជីលក់មូលបត្រ

នៅក្នុងបទបង្ហាញរបស់ លោក Teng Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានចែករំលែកទស្សនៈអំពីការរីកចម្រើនរបស់សហគ្រាស និងឱកាសទីផ្សារមូលធន។

លោកបានថ្លែងថា៖

“សម្រាប់សហគ្រាសដែលមានបំណងពង្រីកខ្លួនទៅកាន់ទីផ្សារក្រៅ ព្រះរាជាណាចក្រកម្ពុជាមិនត្រឹមតែជាគោលដៅវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាច្រកសំខាន់សម្រាប់ការភ្ជាប់ទៅកាន់មូលធនអន្តរជាតិផងដែរ”។

បច្ចុប្បន្ន ទីផ្សារមូលធនកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍយ៉ាងលឿន ដោយចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីនៅមានកម្រិត និងមានទំហំកំណើនទីផ្សារយ៉ាងធំ។ ប្រៀបធៀបនឹងទីផ្សារដែលអភិវឌ្ឍរួច កម្ពុជាផ្តល់នូវបណ្តាញហិរញ្ញវត្ថុដែលមានភាពបត់បែន និងប្រសិទ្ធភាពខ្ពស់សម្រាប់សហគ្រាសដែលកំពុងលូតលាស់។

 

លោកបានបញ្ជាក់បន្ថែមទៀតថា៖“ការបើកច្រកងាយស្រួលសម្រាប់សហគ្រាសដែលពង្រីកខ្លួននៅក្រៅប្រទេសក្នុងការចុះបញ្ជីលក់មូលបត្រ។ តាមរយៈការចុះបញ្ជី សហគ្រាសអាចទទួលបានមូលធនរយៈពេលវែង ព្រមទាំងអាចលើកកម្ពស់អភិបាលកិច្ចក្រុមហ៊ុន ការកែលម្អតម្លៃម៉ាក និងការពង្រីកឥទ្ធិពលទីផ្សារ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងស្ថានភាពដឹកនាំក្នុងឧស្សាហកម្ម”។

ក្នុងវគ្គពិភាក្សាតុមូល លោកស្រី Wang FuYan នាយិកាប្រតិបត្តិរង នៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក, លោក Yeung Kin Man (Kenny) នាយកប្រតិបត្តិរង នៃ Bank of China (Hong Kong) សាខាភ្នំពេញ, លោក Li Chunlin អគ្គនាយកផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Air Cambodia, លោក Feng WeiYun គណនេយ្យករជំនាញ ACCA ប្រចាំកម្ពុជា, លោក Andy Wang ស្ថាបនិក President Speech Union (PSU), ប្រធានប្រតិបត្តិសកលនៃ Presidents Club និងស្ថាបនិក Cambodia Leader's Union Association, លោក Li Ming អគ្គនាយក Cambodia Kampong Speu Premier Special Economic Zone និងលោក លោក នឿម សុក្រវិច្ឆ័យ នាយកគ្រប់គ្រងនៃការិយាល័យមេធាវី សិទ្ធិស័ក្តិ បានពិភាក្សាអំពីសេដ្ឋកិច្ច ឧស្សាហកម្ម និងហានិភ័យក្នុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

ក្នុងកិច្ចសន្ទនានេះក៏បានលើកឡើងផងដែរថា៖

<< អនុលោមភាពតាមបទប្បញ្ញត្តិ៖ មិនមែនជាបន្ទុកចំណាយនោះទេ តែជាសមត្ថភាពក្នុងការប្រកួតប្រជែង>>

នៅក្នុងកម្មវិធីពិភាក្សាតុមូល វាគ្មិន និងអ្នកចូលរួមទាំងអស់បានឯកភាពគ្នាលើទស្សនៈមួយថា «អនុលោមភាពតាមបទប្បញ្ញត្តិ គឺជាការបង្កើតតម្លៃ»។

កន្លងមក សហគ្រាសភាគច្រើនតែងយល់ថា៖ អនុលោមភាពតាមបទប្បញ្ញត្តិច្បាប់គឺជាបន្ទុក និងជាការកើនឡើងនៃចំណាយ។ ប៉ុន្តែ ក្នុងបរិបទដែលកម្ពុជាកំពុងពង្រឹងយន្តការត្រួតពិនិត្យ និងតម្រូវការផ្នែកអនុលោមភាពកាន់តែខ្ពស់ ការកសាងប្រព័ន្ធអនុលោមភាពផ្ទៃក្នុង បានក្លាយជាលក្ខខណ្ឌគ្រឹះសម្រាប់សហគ្រាសក្នុងការទទួលបានហិរញ្ញប្បទាន ការពង្រីកទីផ្សារ និងការឈានទៅសម្រេចបាននូវការអភិវឌ្ឍជាអន្តរជាតិ។

អ្នកជំនាញបានគូសបញ្ជាក់ថា៖ ប្រព័ន្ធហិរញ្ញវត្ថុដែលមានស្តង់ដារ ការគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព រចនាសម្ព័ន្ធភាគហ៊ុនិកច្បាស់លាស់ និងប្រព័ន្ធបង្ហាញព័ត៌មានដែលមានតម្លាភាព មិនត្រឹមតែជួយកាត់បន្ថយហានិភ័យអាជីវកម្ម និងហានិភ័យផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាពក្នុងការស្វែងរកទុន កាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុ និងបង្កើតទំនុកចិត្តកាន់តែខ្លាំងពីវិនិយោគិន ក៏ដូចជាដៃគូអាជីវកម្មផងដែរ។

អនុលោមភាពតាមបទប្បញ្ញត្តិមិនមែនជាការបង្កើនចំណាយ និងបន្ទុកនោះទេ ផ្ទុយទៅវិញ វាជួយជៀសវាងហានិភ័យផ្សេងៗ ដូចជាការផាកពិន័យជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ ជាពិសេស សម្រាប់ក្រុមហ៊ុនដែលមានផែនការបោះផ្សាយលក់មូលបត្រជាសាធារណៈ ឬពង្រីកទីផ្សារទៅបរទេស ការអនុលោមតាមច្បាប់មិនត្រឹមតែជាតម្រូវការផ្នែកបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃរបស់ក្រុមហ៊ុនផងដែរ។


 សហគ្រាសដែលមានបំណងចង់ពង្រីកខ្លួនទៅក្រៅប្រទេស តែត្រូវចេះប្រើប្រាស់វេទិកា និងធនធានដែលមានស្រាប់

អ្នកជំនាញដែលចូលរួមក្នុងកិច្ចពិភាក្សាបានយល់ឃើញថា៖ បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជានៅចំចំណុចប្រសព្វប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច ការធ្វើបច្ចុប្បន្នភាពវិស័យឧស្សាហកម្ម និងការអភិវឌ្ឍទីផ្សារដើមទុន។ សម្រាប់សហគ្រាស នេះមិនត្រឹមតែជាឱកាសក្នុងការស្វែងរកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្អួចឱកាសដ៏សំខាន់ក្នុងការប្រើប្រាស់កម្លាំងដើមទុនដើម្បីសម្រេចបាននូវការធ្វើបច្ចុប្បន្នភាពអាជីវកម្ម និងការប្រើប្រាស់វេទិកាជំនាញដើម្បី «ខ្ចីទូកឆ្លងសមុទ្រ» ផងដែរ។

ការបោះជំហានទៅក្រៅប្រទេសរបស់សហគ្រាស មិនមែនជាការបោះបង្គោលពង្រីកទីផ្សារធម្មតាទៀតនោះទេ ប៉ុន្តែវាជាគម្រោងប្រព័ន្ធមួយដែលពាក់ព័ន្ធនឹងការបង្រួបបង្រួមដើមទុន ច្បាប់ ពន្ធដារ ហិរញ្ញវត្ថុ និងធនធានឧស្សាហកម្ម។

សហគ្រាសគួរតែទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីទីផ្សារដើមទុនក្នុងស្រុក គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នសេវាកម្មជំនាញ តំបន់សេដ្ឋកិច្ចពិសេស និងបណ្តាញដៃគូសហការ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាពតាមរយៈការគ្រប់គ្រងធនធាន ព្រមទាំងលើកកម្ពស់អត្រាជោគជ័យនៃការអភិវឌ្ឍជាអន្តរជាតិ។

អ្វីដែលហៅថា «ខ្ចីទូកឆ្លងសមុទ្រ» គឺសំដៅលើភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់វេទិកាដែលមានភាពចាស់ទុំ និងធនធានស្ថាប័នជំនាញ ដើម្បីឈានជើងចូលទៅក្នុងទីផ្សារថ្មីដោយចំណាយថ្លៃដើមកាន់តែទាប និងមានប្រសិទ្ធភាពកាន់តែខ្ពស់។

រួមគ្នាកសាងប្រព័ន្ធមូលធន និងចែករំលែកឱកាសអភិវឌ្ឍ

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយស្ថាប័នសំខាន់ៗរួមមាន៖ President Speech Union (PSU), តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា កំពង់ស្ពឺ ព្រីមៀ (Cambodia Kampong Speu Premier SEZ), តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុមហ៊ុន G-Tax International Business Consultancy Co., Ltd.។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងយន្តការសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ វេទិកាគំនិត (Think Tank) វិស័យឧស្សាហកម្ម និងស្ថាប័នហិរញ្ញវត្ថុ។

 

សម្រាប់សហគ្រាសដែលមានផែនការពង្រីកអាជីវកម្មទៅកាន់ទីផ្សារអាស៊ាន ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក កំពុងបង្កើតប្រព័ន្ធសេវាកម្មគ្រប់ជ្រុងជ្រោយមួយ ដែលរួមមាន៖ សេវាកម្មទីផ្សារមូលធន ច្បាប់ ការប្រឹក្សាពន្ធដារ និងហិរញ្ញវត្ថុ ហិរញ្ញវត្ថុឆ្លងដែន និងធនធានតំបន់ឧស្សាហកម្ម ដើម្បីផ្តល់ជាបង្អែកដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើឆាកអន្តរជាតិរបស់សហគ្រាស។

Category Events


CALL CENTER (8/6)


មតិយោបល់ឬសំណួរណាមួយ?

+855 (0) 23 997 888
  services@cambodiasecurities.com.k

Archive