ការកសាងមូលដ្ឋានគ្រឹះសម្រាប់ការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងកម្រិតខ្ពស់ និងវេទិកាបណ្តាញអន្តរជាតិ
ទីក្រុងសៀងហៃ នាថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៣0 ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម. ក ក្នុងនាមបានចូលរួម និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រីភាគីជាផ្លូវការរវាងសាកលវិទ្យាល័យសៀងហៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម. ក ដោយរួមគ្នាលើកកម្ពស់កម្មវិធីអប់រំគ្រប់គ្រងកម្រិតខ្ពស់ MBA និង EMBA កិច្ចសហប្រតិបត្តិការចិន-កម្ពុជា ដំបូងគេនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការអប់រំចិន-កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ដែលតែងតែបន្តជំរុញយុទ្ធសាស្ត្ររបស់ខ្លួនគឺ "ផ្សារភ្ជាប់មូលធនតាមរយៈការអប់រំ និងជំរុញការអភិវឌ្ឍន៍តាមរយៈសមត្ថភាព"។
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ គម្រោងនេះនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅកម្ពុជា ដែលសហការរួមគ្នាដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យសៀងហៃ ដោយមានក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ចូលរួមយ៉ាងសកម្មក្នុងនាមជាប្រតិបត្តិករផ្តោតលើទីផ្សារ និងធនធានមនុស្ស ដោយរួមគ្នាបង្កើតប្រព័ន្ធបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងកម្រិតខ្ពស់ ដែលរួមបញ្ចូលគ្នានូវទស្សនៈអន្តរជាតិ ជំនាញជាក់ស្តែង និងការប្រកួតប្រជែងក្នុងតំបន់។ ពិធីចុះហត្ថលេខាដែលបានធ្វើឡើងនៅសាកលវិទ្យាល័យសៀងហៃនេះ បង្ហាញបានយ៉ាងពេញលេញអំពីកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងវឌ្ឍនភាពរវាងចិន និងកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិលើវិស័យការអប់រំ ការបណ្ដុះបណ្ដាលសមត្ថភាព និងការផ្សារភ្ជាប់ទំនាក់ទំនងមូលធន។
កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ និងសហគ្រាស លើកកម្ពស់ការអនុវត្តការអប់រំគ្រប់គ្រងកម្រិតខ្ពស់រវាងប្រទេសចិន និងកម្ពុជា
គម្រោងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមយ៉ាងសកម្មពីសាកលវិទ្យាល័យសៀងហៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីភ្ញៀវកិត្តិយសមកពីស្ថាប័ននានា រួមមាន៖ ឯកឧត្តម វិញ ប៊ុនអៀង ជំនួយការឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បណ្ឌិត Cui Wei ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសាកលវិទ្យាល័យសៀងហៃ លោកបណ្ឌិតសាស្ត្រាចារ្យ Zhen Lu ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងនៃសាកលវិទ្យាល័យសៀងហៃ អ្នកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ លោកបណ្ឌិត ភូ សម្បត្តិ ប្រធានដេប៉ាតឺម៉ង់ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ លោក TENG, CHENG-YUEH ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម. ក លោកស្រី WANG FUYAN អនុប្រធានប្រតិបត្តិ លោកបណ្ឌិត Xu Hong Lin ប្រធានប្រតិបត្តិតំណាងតំបន់ចិន និងអ្នកតំណាងផ្សេងៗទៀតផងដែរ។
ឯកឧត្តម វិញ ប៊ុនអៀង បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី ដោយបញ្ជាក់ផងដែរថាគម្រោងនេះនឹងក្លាយជាគំរូដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអប់រំ ចិន-កម្ពុជា ដែលជួយបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការបណ្ដុះបណ្ដាលសមត្ថភាពគ្រប់គ្រងកម្រិតខ្ពស់ និងរួមបញ្ចូលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ផងដែរ។
ការប្រើប្រាស់ការអប់រំជាស្ពានដើម្បីផ្សារភ្ជាប់សមត្ថភាព ឧស្សាហកម្ម និងមូលធន
ក្នុងនាមជាអ្នកចូលរួមដ៏សំខាន់នៅក្នុងទីផ្សារមូលធនរបស់កម្ពុជា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ជឿជាក់យ៉ាងមុតមាំថា៖ ការអភិវឌ្ឍន៍រយៈពេលវែងនៃទីផ្សារមូលធនមិនអាចបំបែកចេញពីសមត្ថភាពគ្រប់គ្រងកម្រិតខ្ពស់ជាមួយនឹងទស្សនៈវិស័យអន្តរជាតិ សមត្ថភាពគ្រប់គ្រងជាប្រព័ន្ធ និងធនធានមនុស្សកំរិតខ្ពស់ដែលមានសមត្ថភាពសម្បូរបែប ។ កិច្ចសហប្រតិបត្តិការត្រីភាគីនេះមិនត្រឹមតែជាកិច្ចសហការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកសាងវេទិកាយុទ្ធសាស្ត្រសម្រាប់អនាគតផងដែរ។ តាមរយៈការរួមបញ្ចូលប្រព័ន្ធសិក្សារបស់សាកលវិទ្យាល័យសៀងហៃ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបទពិសោធន៍យូរឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេស ព្រមទាំងសមត្ថភាពប្រតិបត្តិការ និងសមាហរណកម្មធនធានដែលផ្តោតលើទីផ្សាររបស់ក្រុមហ៊ុនខេមបូឌា ស៊ីឃ្យួរឹធី ភាគីទាំងបីនឹងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីធនធានមនុស្សកម្រិតខ្ពស់ដែលភ្ជាប់ការអប់រំ ឧស្សាហកម្ម និងមូលធន នៅក្នុងប្រទេសកម្ពុជា។
ការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងកម្រិតខ្ពស់ ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍ជាតិ
កិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលប្រតិបត្តិករអាជីវកម្មដែលមានសមត្ថភាពគ្រប់គ្រងបែបទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនូវធនធានមនុស្សជំនាន់ថ្មីដែលមានសមត្ថភាពគ្រប់គ្រងកម្រិតខ្ពស់ ដែលយល់អំពីទីផ្សារមូលធន ច្បាប់អន្តរជាតិ ការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ ទិសដៅនេះមិនត្រឹមតែស្របនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះបណ្តាលអ្នកដឹកនាំដែលមានសមត្ថភាពក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិកាន់តែច្រើនសម្រាប់សហគ្រាស/ក្រុមហ៊ុនក្នុងស្រុក សហគ្រាស/ក្រុមហ៊ុនដែលផ្តោតលើកំណើន និងការអភិវឌ្ឍនាពេលអនាគតនៃទីផ្សារមូលធន។
ការកសាងវេទិកាបណ្តាញកម្រិតខ្ពស់ក្លាយជាច្រកទំនាក់ទំនងដ៏ល្អបំផុតសម្រាប់សហគ្រិន និងអ្នកដឹកនាំ
ក្រៅពីកម្មវិធីសិក្សា កម្មវិធី MBA និង EMBA ក៏មានមុខងារសំខាន់ៗផ្សេងៗទៀត គឺការប្រមូលផ្តុំអ្នកដែលមានសមត្ថភាពកម្រិតខ្ពស់ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងវិស័យ និងការបង្កើតបណ្តាញអតីតនិស្សិតដែលមានគុណភាពខ្ពស់។ សារៈសំខាន់កាន់តែស៊ីជម្រៅនៃកិច្ចសហការនេះស្ថិតនៅក្នុងឱកាសដើម្បីកសាងវេទិកាបណ្តាញកម្រិតខ្ពស់បន្ថែមទៀតនៅ កម្ពុជា ដែលបញ្ចូលគ្នានូវសមត្ថភាពសមាហរណកម្មធនធានអន្តរជាតិ និងតំបន់ ដែលមានលក្ខណៈពិសេសនិងកម្រមាននៅក្នុងប្រទេសកម្ពុជា។ វេទិកានេះត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំស្ថាបនិកអាជីវកម្ម អ្នកបន្តតំណែង អ្នកគ្រប់គ្រងជាន់ខ្ពស់ អ្នកជំនាញ និងអ្នកមានសមត្ថភាពលេចធ្លោដែលមានចក្ខុវិស័យក្នុងតំបន់បន្តិចម្តងៗ ដែលក្លាយជាមាគ៌ា ដ៏មានមានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម ការផ្គូផ្គងធនធាន ការពង្រីកយុទ្ធសាស្ត្រ និងការភ្ជាប់មូលធន។
ទស្សនវិស័យដែលយល់ឃើញថាការចុះឈ្មោះចូលរៀននាពេលអនាគតគឺមានការរពឹងទុកខ្ពស់ដែលមានសក្តានុពលក្លាយជាគ្រឹះស្ថានអប់រំមួយនៅក្នុងការអប់រំកម្រិតខ្ពស់របស់ប្រទេសកម្ពុជា
ជាមួយនឹងការចុះហត្ថលេខាជាផ្លូវការនៃអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំង៣ ទស្សនវិស័យដែលយល់ឃើញថា ការចុះឈ្មោះចូលរៀននាពេលអនាគតរបស់គម្រោងនេះត្រូវបានរំពឹងទុកយ៉ាងខ្លាំង។ ដោយសារតែគម្រោងនេះគឺមានការរួមបញ្ចូលគ្នានូវកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ធនធានសិក្សាអន្តរជាតិ វេទិកាដែលមានកេរ្តិ៍ឈ្មោះនៅក្នុងស្រុក និងគុណសម្បត្តិនៃការប្រតិបត្តិលើទីផ្សារ ដែលធ្វើឱ្យវាមានភាពទាក់ទាញខ្លាំងចំពោះសហគ្រិន អ្នកដឹកនាំជាន់ខ្ពស់ ស្ថាបនិកក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម អ្នកបន្តតំណែងអាជីវកម្មគ្រួសារ និងអ្នកដែលមានបំណងចង់បង្កើនសមត្ថភាពគ្រប់គ្រងបែបអន្តរជាតិ។ នៅពេលអនាគត ប្រសិនបើអាចបន្តការរួមបញ្ចូលការផ្សព្វផ្សាយ ការផ្លាស់ប្តូរវេទិកា ការជួបជុំអតីតនិស្សិត ដំណើរទស្សនកិច្ចក្រុមហ៊ុន និងការរៀបចំកម្មវិធីសិក្សាកម្រិតខ្ពស់ នោះនឹងត្រូវបានរំពឹងថានឹងក្លាយជាកន្លែងអប់រំដ៏សំខាន់មួយនៃការអប់រំគ្រប់គ្រងកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា។
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតក្នុង "ការអប់រំ + មូលធន" ដើម្បីចារឹកលើទំព័រថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា
លោក TENG, CHENG-YUEH ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានថ្លែងថា៖ "ការអប់រំគឺផ្តល់នូវការបណ្តុះនូវសមត្ថភាព ហើយសមត្ថភាពគឺជាការគាំទ្រស្នូលមួយនៃទីផ្សារមូលបត្រ។ យើងសង្ឃឹមថាតាមរយៈគម្រោងនេះ យើងមិនត្រឹមតែអាចបណ្តុះបណ្តាលអ្នកដឹកនាំអាជីវកម្មដែលយល់អំពីការគ្រប់គ្រង មូលធន និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកសាងប្រព័ន្ធអេកូឡូស៊ីសមត្ថភាពកម្រិតខ្ពស់នៅក្នុងកម្ពុជាដែលភ្ជាប់វិស័យសិក្សា ឧស្សាហកម្ម និងមូលធន"។
នាពេលអនាគត ក្រុមហ៊ុននឹងបន្តទាញយកអត្ថប្រយោជន៍ពីធនធានក្នុងស្រុក និងសមត្ថភាពទីផ្សាររបស់ខ្លួន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀតក្នុង "ការអប់រំ + មូលធន" ដែលបម្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាជាបន្តបន្ទាប់ និងជួយលើកកម្ពស់ការអភិវឌ្ឍសម្របសម្រួលនៃការបណ្តុះសមត្ថភាពកម្រិតខ្ពស់ និងការកសាងទីផ្សារមូលបត្រ ដោយរួមគ្នាចារឹកនៅក្នុងជំពូកថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។
