Market: បានបិទ | ២៦ មិនា ២០២៦ | ១៦:៤០:០០ ល្ងាច
Skip to Content

ការជំរុញកិច្ចសហប្រតិបត្តិការមូលធនចិន–កម្ពុជា រួមគ្នាកសាងស្ពានថ្មីសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម — សន្និសីទស្តីពី "កិច្ចសហប្រតិបត្តិការឧស្សាហកម្ម មូលធនចិន–កម្ពុជា" ត្រូវបានប្រារព្ធនៅទីក្រុងប៉េកាំង

26 មីនា 2026 ដោយ
ការជំរុញកិច្ចសហប្រតិបត្តិការមូលធនចិន–កម្ពុជា  រួមគ្នាកសាងស្ពានថ្មីសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម — សន្និសីទស្តីពី "កិច្ចសហប្រតិបត្តិការឧស្សាហកម្ម មូលធនចិន–កម្ពុជា" ត្រូវបានប្រារព្ធនៅទីក្រុងប៉េកាំង
Cambodi Securities Plc.

ដើម្បីជម្រុញនិងរក្សាដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់រដូវកាលក្នុងយុគសម័យថ្មីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា និង ជម្រុញឲ្យមានឧស្សាហកម្មតភ្ជាប់នៃហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ នារសៀលថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ គណៈកម្មាធិការអភិវឌ្ឍន៍នវានុវត្តន៍ឧស្សាហកម្ម នៃសមាគមអភិវឌ្ឍសេដ្ឋកិច្ចអាស៊ីចិន បានសហការជាមួយសហគមសហព័ន្ធជម្រុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានរៀបចំសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងមូលធនចិន–កម្ពុជា នៅទីក្រុងប៉េកាំង។

ក្រោមប្រធានបទ “ការជំរុញកិច្ចសហប្រតិបត្តិការមូលធនចិន–កម្ពុជា និងកសាងស្ពានថ្មីសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម” ភាគី បានរៀបចំជំនួបទ្វេរភាគី និងកិច្ចពិភាក្សា ដោយបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងឈានដល់ការយល់ឃើញរួមលើការពង្រឹងកិច្ចសហប្រតិបត្តិការទីផ្សារមូលធន ការភ្ជាប់ឧស្សាហកម្មសំខាន់ៗ និងការបង្កើតគំរូសហប្រតិបត្តិការឧស្សាហកម្ម–ហិរញ្ញវត្ថុចិន–កម្ពុជា។

មុនពេលចាប់ផ្តើមកិច្ចពិភាក្សា លោក Shen Kun អនុប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចអាស៊ីចិន និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នវានុវត្តន៍ឧស្សាហកម្ម បានជួបស្វាគមន៍លោក Teng, Cheng-Yueh អនុប្រធានសហគមសហព័ន្ធជុំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធីម.ក ជាមួយនឹងអ្នកអមដំណើរ។

ក្នុងជំនួបនេះ លោក Shen Kun បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា ហើយបានបញ្ជាក់ថា ទំនាក់ទំនងចិន–កម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយការកសាងសហគមន៍វាសនារួមគ្រប់រដូវកាលកំពុងកាន់តែជ្រាលជ្រៅ។ គោលនយោបាយអនុគ្រោះដូចជា ការកាត់បន្ថយពន្ធ និងការលើកលែងទិដ្ឋាការសម្រាប់ភាគីចិន បានបង្កើតឱកាសមិនធ្លាប់មានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគ។ ភាគីទាំងពីរមានសមត្ថភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំងនៅវិស័យថាមពលបៃតង សេដ្ឋកិច្ចឌីជីថល កសិកម្មទំនើប និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ សមាគមអភិវឌ្ឍសេដ្ឋកិច្ចអាស៊ីចិន និងគណៈកម្មាធិការអភិវឌ្ឍន៍នវានុវត្តន៍ឧស្សាហកម្ម នឹងរួមដៃជាមួយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ដើម្បីបង្កើតយន្តការសហប្រតិបត្តិការយូរអង្វែង និងបង្កើតវេទិកាភ្ជាប់វិនិយោគ និងទីផ្សារមូលធនសម្រាប់សហគ្រាសចិនក្នុងការពង្រីកខ្លួនទៅលើឆាកអន្តរជាតិ។

លោក Teng, Cheng-Yueh បានអរគុណចំពោះការស្វាគមន៍ និងបានណែនាំអំពីស្ថានភាពអភិវឌ្ឍទីផ្សារមូលធនកម្ពុជា អត្ថប្រយោជន៍គោលនយោបាយ និងបទពិសោធន៍អាជីវកម្ម។ លោកបានបញ្ជាក់ថា ទីផ្សារមូលធនកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលទស្សវត្ស មាស ការជួយបោះផ្សាយសម្រាប់ហរិញ្ញប្បទានក្រៅតំបន់ ការបោះផ្សាយមូលបត្របំណុល និងសេវាកម្មចុះបញ្ជីក្រុមហ៊ុនជាដើមសុទ្ធតែមានបទពិសោធន៍និងជំនាញច្បាស់លាស់។ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បន្តប្រើប្រាស់សមត្ថភាពជំនាញក្នុងស្រុក ដើម្បីផ្តល់សេវាកម្មពេញលេញដល់សហគ្រាសចិនក្នុងការវិនិយោគ ចុះបញ្ជីលក់មូលបត្រ និងគៀរគរមូលធននៅកម្ពុជា។

ក្នុងកម្មវិធីនេះ តំណាងមកពីប្រទេសទាំងពីរបានចូលរួមក្នុងការផ្លាស់ប្ដូរយោបល់ដោយស្មោះត្រង់ និង ជាក់ស្តែង។ តំណាងមកពីក្រុមហ៊ុនចិន រួមមានលោក Wu Yaguang ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Pumao Capital; លោក Teng Yuyun ប្រធានមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ និងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shandong Northern Biotechnology Co., Ltd.; លោក Zhao Xiaojun អនុប្រធានគ្រប់គ្រងទូសាខាប៉េកាំងនៃក្រុមហ៊ុន Shanxi Installation Group; លោក Fan Chuanli អនុប្រធានគ្រប់គ្រងទូទៅនៃទីស្នាក់ការកណ្តាលវិនិយោគរបស់ក្រុមហ៊ុន Kaiyuan Securities; និងលោក Liang Huiying អនុប្រធានគ្រប់គ្រងទូទៅនៃនាយកដ្ឋានវិនិយោគរបស់ក្រុមហ៊ុន Sinochem New Energy បានថ្លែងលើប្រធានបទដូចជា ផ្លូវហិរញ្ញប្បទានឆ្លងដែន ផែនការចុះបញ្ជីនៅបរទេស ការអនុវត្តគម្រោងឧស្សាហកម្ម និងការអនុលោមតាមគោលនយោបាយ ដោយផ្អែកលើប្លង់អាជីវកម្មរបស់ពួកគេនៅក្នុងវិស័យដូចជា ការវិនិយោគហិរញ្ញវត្ថុ ថាមពលបៃតង កសិកម្មទំនើប និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ពួកគេក៏បានពិភាក្សាស៊ីជម្រៅជាមួយសមភាគីកម្ពុជារបស់ពួកគេផងដែរ។ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាបឋមលើការបង្កើតយន្តការទំនាក់ទំនងជាប្រចាំ ធ្វើការផ្គូផ្គងគម្រោងរួមគ្នា រៀបចំសកម្មភាពលើកកម្ពស់ការវិនិយោគ និងរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរ។

កិច្ចប្រជុំផ្លាស់ប្ដូរយោបល់នេះទទួលបានលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរយល់ព្រមលើចំណុចមួយចំនួនដូចខាងក្រោម៖

  1. បង្កើតយន្តការទំនាក់ទំនង និងកិច្ចសហការជាប្រចាំ ដើម្បីសម្រួលដល់ការចែករំលែកព័ត៌មាន និងការផ្គូផ្គងគម្រោង;
  2. រៀបចំព្រឹត្តិការណ៍នានាក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្ម និងវិនិយោគដើមទុនចិន-កម្ពុជារួមគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសហគ្រាសឲ្យបានច្បាស់លាស់។
  3. ផ្តោតលើវិស័យសំខាន់ៗដូចជា ថាមពលបៃតង សេដ្ឋកិច្ចឌីជីថល និងកសិកម្មទំនើប ដើម្បីលើកកម្ពស់ការអនុវត្តគម្រោងសហប្រតិបត្តិការមួយចំនួន។
  4. បញ្ចូលធនធានរបស់ចិនជាមួយនឹងជំនាញទីផ្សារមូលធនរបស់កម្ពុជា ដើម្បីបង្កើតស្តង់ដារសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងហិរញ្ញវត្ថុចិន-កម្ពុជា។

ជំហានបន្ទាប់គណៈកម្មាធិការការងារអភិវឌ្ឍន៍ និងនវានុវត្តន៍ឧស្សាហកម្មនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមសហព័ន្ធជុំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា ក្រុមហ៊ុនខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីពន្លឿនការអនុវត្តការឯកភាពគ្នាដែលសម្រេចបាន។ ដោយប្រើប្រាស់មូលធនជាតំណភ្ជាប់ និងឧស្សាហកម្មជាបង្គោល  ភាគីបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុចិន-កម្ពុជាកាន់តែស៊ីជម្រៅ ដោយរួមចំណែកដល់កម្លាំងជាក់ស្តែងក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលនៅក្នុងយុគសម័យថ្មី និងបម្រើដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់។


CALL CENTER (8/6)


មតិយោបល់ឬសំណួរណាមួយ?

+855 (0) 23 997 888
  services@cambodiasecurities.com.k

Archive
ការពង្រឹងសមត្ថភាពតំបន់ភាគខាងត្បូងសកល ប្រមូលផ្ដុំនៅទីក្រុងប៉េកាំង| ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម. ក បានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាស្ដីពី “អ្នកជំនាញហិរញ្ញវត្ថុសកលភាគខាងត្បូងឆ្នាំ២០២៦”