Market: កំពុងបើក | ១១ កុម្ភៈ ២០២៦ | ៩:០៦:០៦ ព្រឹក
Market: កំពុងបើក | ១១ កុម្ភៈ ២០២៦ | ៩:០៦:០៦ ព្រឹក
Skip to Content

ទីប្រឹក្សាវិនិយោគថ្មី - ខេមបូឌា ស៊ីឃ្យួរឹធី ម.ក.

31 ឧសភា 2021 ដោយ
ទីប្រឹក្សាវិនិយោគថ្មី - ខេមបូឌា ស៊ីឃ្យួរឹធី ម.ក.
Cambodi Securities Plc.
ចេងហ្វុងអ៊ិនវេសមិន ខាងផ្នែកអចលនទ្រព្យ សេវាកម្មសណ្ឋាគារ និងហិរញ្ញវត្ថុ កំពុងផ្ដល់ការពិគ្រោះយោបល់អំពីការវិនិយោគ ការគ្រប់គ្រង និងការផ្សព្វផ្សាយដល់អតិថិជនដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អភិវឌ្ឍករអចលនទ្រព្យ ក្រុមហ៊ុនសំណង់ ធនាគារ អង្គការស្រាវជ្រាវហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង។

លោកជំទាវ ប៊ុត កេរ៉ាឌី នាយកប្រតិបត្តិនៃក្រុមហ៊ុន បាននិយាយក្នុងពិធីចាប់ផ្តើមដំណើរការក្រុមហ៊ុនថា គោលដៅរបស់ពួកគេគឺដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុង២៥ខេត្តទាំងអស់។

លោកស្រីបានបន្ថែមថា ឥឡូវនេះគឺជាពេលវេលាដ៏ល្អសម្រាប់ការបើកអាជីវកម្មប្រឹក្សា ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពសន្តិភាព មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លឿន។ បន្ថែមពីលើនេះ លោកស្រីបានបញ្ជាក់ថា ចំនួនអ្នកវិនិយោគបរទេសដែលមានចំណាប់អារម្មណ៍លើវិស័យអចលនទ្រព្យ ទេសចរណ៍ និងសេវាសណ្ឋាគារនៅកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

“ដោយមានវិជ្ជាជីវៈ និងសេចក្ដីស្មោះត្រង់ ក្រុមហ៊ុនរបស់យើងនឹងផ្ដល់សេវាកម្មប្រឹក្សាដែលជួយបង្កើតភាពជាដៃគូអាជីវកម្មដ៏រឹងមាំ និងជំរុញការវិនិយោគចូលក្នុងប្រទេស” លោកស្រី កេរ៉ាឌី បាននិយាយ។

សមាជិកក្រុមប្រឹក្សាទីប្រឹក្សានាយករដ្ឋមន្រ្តីកម្ពុជា លោកស្រី ម៉ែន សំអាន ដែលបានចូលរួមក្នុងពិធីចាប់ផ្តើមនេះបាននិយាយថា ក្រុមហ៊ុននឹងមានតួនាទីសំខាន់ក្នុងការកើនលក់ដូរជាមួយប្រទេសចិន។

“ហ៊ុនចេងហ្វុងអ៊ិនវេសមិន នឹងមិនត្រឹមតែទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរទៅកម្ពុជា តែប៉ុណ្ណោះទេ គេក៏នឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើរឡើង និងកើនលក់ដូរជាមួយប្រទេសផ្សេងៗជាពិសេសប្រទេសចិន” លោកស្រីបាននិយាយ។

CALL CENTER (8/6)

មតិយោបល់ឬសំណួរណាមួយ?

+855 (0) 23 997 888
  services@cambodiasecurities.com.k

Archive
គម្រោងបោះផ្សាយដែលទទួលបានការផ្តល់ប្រឹក្សាយោបល់ពីក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី ម.ក បានចុះបញ្ជីលក់ជាផ្លូវការហើយ!