Market: កំពុងបើក | ១១ កុម្ភៈ ២០២៦ | ៩:០៦:០៦ ព្រឹក
Market: កំពុងបើក | ១១ កុម្ភៈ ២០២៦ | ៩:០៦:០៦ ព្រឹក
Skip to Content

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ទទួលបានអនុម័ត IPO ពី ផ្សារមូលបត្រកម្ពុជា (CSX)និងនិយ័តករមូលបត្រកម្ពុជា (SERC)

3 តុលា 2025 ដោយ
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ទទួលបានអនុម័ត IPO ពី ផ្សារមូលបត្រកម្ពុជា (CSX)និងនិយ័តករមូលបត្រកម្ពុជា (SERC)
Cambodi Securities Plc.

[រាជធានីភ្នំពេញ – ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥] ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (Picasso City Garden Development Plc.) (“ក្រុមហ៊ុន”) ទទួលបានការអនុម័លើការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រ កម្មសិទ្ធិពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) និងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដើម្បីចុះបញ្ជីលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុនអាចក្លាយជាក្រុមហ៊ុនដំបូងគេដែលបានចុះបញ្ជីលក់មូលបត្រក្នុងឆ្នាំ ២០២៥ ដោយមានលេខសម្គាល់ជួញដូរ “PCG” ។

ជាអ្នកផ្តល់ប្រឹក្សា និងធានាទិញតែមួយគត់ សម្រាប់ការបោះផ្សាយនេះ និងជាគម្រោងចុះបញ្ជីដំបូងគេដែល Cambodia Securities Plc. បានផ្តល់ការណែនាំ និងដឹកនាំទាំងស្រុង យើងសូមអបអរសាទរដោយក្តីសោមនស្សចិត្តយ៉ាងខ្លាំង។

*សេចក្តីប្រកាសចេញដោយ និយ័តករមូលបត្រកម្ពុជា

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការបោះជំហានដ៏សំខាន់ ក្នុងដំណើរការនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាសញ្ញានៃការកើនឡើងក្នុងការទទួលស្គាល់ទីផ្សារមូលធនកម្ពុជា ពីសំណាក់វិនិយោគិនក្នុងស្រុក និងអន្តរជាតិផងែដរ។

ការចុះបញ្ជីលក់មូលបត្ររបស់ក្រុមហ៊ុន គឺជាជំហានសំខាន់មួយឆ្ពោះទៅរកអន្តរជាតិកម្មនៃទីផ្សារមូលធនកម្ពុជា ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។

ក្រុមហ៊ុននឹងបោះផ្សាយមូលបត្រកម្មសិទ្ធិចំនួន ១០ លាន ភាគហ៊ុន ដោយក្នុងមួយភាគហ៊ុនមានតម្លៃ ៤.៨០០ រៀល(,២០ ដុល្លារអាមេរិក) ហើយផ្ដល់ភាគលាភប្រចាំឆ្នាំ ៧% សម្រាប់រយៈពេល ៥ ឆ្នាំជាប់គ្នា។ សាច់ប្រាក់ដែលទទួល បានពីការបោះផ្សាយនេះ នឹងត្រូវប្រើសម្រាប់គម្រោងអភិវឌ្ឍថ្មីរបស់ក្រុមហ៊ុន “Picasso Sky Gemme” និងគម្រោងបន្តបន្ទាប់ទៀត។

ជាក្រុមហ៊ុនអចលនទ្រព្យកម្រិតខ្ពស់តែមួយគត់នៅអាស៊ី ដែលទទួលបានសិទ្ធិក្នុងការប្រើប្រាស់ម៉ាកសញ្ញា “Picasso” ក្រុមហ៊ុនដោយផ្អែកលើស្តង់ដារសំណង់កម្រិតអន្តរជាតិ ស្ថេរភាពនៃប្រាក់ចំណូល អត្រាជួល និងអត្រាបន្តកិច្ចសន្យាជួលខ្ពស់ “Picasso” ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យគំរូមួយនៃទីផ្សារអចលនទ្រព្យរបស់រាជធានីភ្នំពេញ។

in News


CALL CENTER (8/6)


មតិយោបល់ឬសំណួរណាមួយ?

+855 (0) 23 997 888
  services@cambodiasecurities.com.k

Archive
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ទទួលបានការឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំណើន ពីផ្សារមូលបត្រកម្ពុជា