ព័ត៌មាន

null

Founder and Shareholders

null

លោកស្រី ប៊ុត កេរ៉ាឌី (Ellie), ស្ថាបនិកនិងនាយកប្រតិបត្តិ

លោកស្រី ប៊ុត កេរ៉ាឌី បានខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ បន្ទាប់ពីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបើកចំហចំពោះ ការវិនិយោគបរទេស លោកស្រីបានចុះទស្សនកិច្ចជាញឹកញាប់ ដោយតំណាងនាមឲ្យមន្រ្តីកម្ពុជានៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីធ្វើការផ្លាស់ប្តូរដកស្រង់បទពិសោធន៍ និងទាក់ទាញការវិនិយោគ។

តាមរយៈប្រវត្តិហិរញ្ញវត្ថុជាន់ខ្ពស់ដែលមានជំនាញវិជ្ជាជីវៈទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋាភិបាល លោកស្រី ប៊ុត កេរ៉ាឌី មើលឃើញពីសក្តានុពលនៃកំណើនសេដ្ឋកិច្ចនិងឱកាសអាជីវកម្មនៅកម្ពុជានិងសក្តានុពលអភិវឌ្ឍន៏នៃទីផ្សារមូលធនហិរញ្ញវត្ថុនាពេលអនាគត ដូច្នេះលោកស្រីបានបង្កើត“ ការវិនិយោគចេងហ្វ៊ុង” សហការជាមួយ ស្ថាប័នវិនិយោគល្បី ៗ លំដាប់អន្តរជាតិក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សណ្ឋាគារ ហិរញ្ញវត្ថុ និង ធានារ៉ាប់រង។ ល។

មុនពេលបង្កើតក្រុមហ៊ុនវិនិយោគចេងហ្វ៊ុង លោកស្រីបានចំណាយពេលជិត ១០ ឆ្នាំក្នុងការគ្រប់គ្រងផ្នែកធនាគារហិរញ្ញវត្ថុដោយមានតួនាទីជានាយកគ្រប់គ្រងជាន់ខ្ពស់នៃធនាគារប្រៃសណីយ៍កម្ពុជា។ បច្ចុបន្នលោកស្រីទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយបុគ្គលស្របច្បាប់នៃការិយាល័យសាជីវកម្មនៅប្រទេសចិន តៃវ៉ាន់ សិង្ហបុរីនិងហុងកុងសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មអន្តរជាតិ។

លោកស្រី ប៊ុត កេរ៉ាឌី គឺជាតួអង្គដ៏សំខាន់ក្នុងការជំរុញលើកស្ទួយការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងក៏ជាថ្នាក់ដឹកនាំវ័យក្មេងដ៏សំខាន់ម្នាក់របស់ប្រទេសកម្ពុជាផងដែរ។

ប្រវតិ្តរូបក្រុមហ៊ុនខេមបូឌា សុីឃ្យួរឹធី ម.ក

null

ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី ម.ក គឺជាក្រុមហ៊ុនមូលបត្រដំបូងគេបង្អស់ ដែលមានជំនាញវិជ្ជាជីវៈ និងមានអាជ្ញាប័ណ្ណពេញសិទ្ធិ ដែលមានធនាគារវិនិយោគជាអាជីវកម្មស្នូលរបស់ខ្លួនបន្ទាប់ពីបានធ្វើការកែទម្រង់និងបើកទីផ្សារមូលបត្រ។

វិសាលភាពនៃគម្រោងអាជីវកម្មរួមមានសេវាធានាទិញមូលបត្រ សេវាអាជីវកម្មស្វ័យគ្រប់គ្រង សេវាឈ្មួញកណ្តាល សេវាគ្រប់គ្រងទ្រព្យសកម្ម និងសេវាបរធនបាលកិច្ច។ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈវេទិកាជំនាញពេញលេញនិងផ្តល់នូវដំណោះស្រាយសេវាកម្មហិរញ្ញវត្ថុផ្សេងៗសម្រាប់អតិថិជនជាលក្ខណៈក្រុមហ៊ុននៅកម្ពុជា។

សមាជិក

null