Cambodia Securities is the first professional securities firm with wholly-owned license and with investment banking as its core business after the reform and opening up of the securities market.

Our professional businesses cover underwriting business, self-operated business, brokerage business, investment advisory. We support the development of real economy through a comprehensive professional platform, and provide various financial service solutions for corporate clients in Cambodia.

 

ក្រុមហ៊ុន ខេមបូឌា សុីឃ្យួរឹធី ម.ក ប្រកាន់ខ្ជាប់គោលការណ៍ឆ្ពោះទៅមុខ និងការអនុវត្តជាក់ស្តែង និងដើរតាមទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចជាតិ ចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការធ្វើផែនការនិងការបង្កើតបទប្បញ្ញត្តិស្តីពីទីផ្សារមូលធនកម្ពុជារយៈពេលមធ្យមនិងវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃគ្រប់ដំណាក់កាលនៃការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ការធ្វើសមាហរណកម្មធនធានប្រកបដោយប្រសិទ្ធភាពជាមួយទីផ្សារមូលធនបរទេសនិងស្ថាប័នហិរញ្ញវត្ថុ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃទីផ្សារមូលធន និងទីផ្សារមូលប័ត្ររបស់កម្ពុជា។

 

នៅក្នុងទីផ្សារមូលធនអន្តរជាតិ ក្រុមហ៊ុនមូលបត្រកម្ពុជា ជាវេទិកាផ្លាស់ប្តូរវិជ្ជាជីវៈដ៏ល្អបំផុត រៀបចំវេទិកាត្រួតពិនិត្យគ្នាទៅវិញទៅមក ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយទីផ្សារមូលធនបរទេស និងស្ថាប័នហិរញ្ញវត្ថុនិងធ្វើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រយ៉ាងសំខាន់ដើម្បីជំរុញឲ្យមានការធ្វើសមាហរណកម្មទីផ្សារមូលធន ទីផ្សារមូលប័ត្រកម្ពុជាជាមួយទីផ្សារអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ យើងជ្រើសរើសក្រុមអ្នកជំនាញដែលមានបទពិសោធន៍នៅតាមជំនាញទីផ្សារផ្សេងៗគ្នាដើម្បីបញ្ចូលជាមួយគ្នានូវអ្នកជំនាញក្នុងស្រុក និងអ្នកជំនាញអន្តរជាតិ។

 

យើងមានហេដ្ឋារចនាសម្ព័ន្ធសុក្រិត្យ ហើងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការគ្រប់គ្រងហានិភ័យយ៉ាងតឹងរឹង អភិបាលកិច្ចសាជីវកម្ម តម្លាភាពកម្រិតខ្ពស់ និងការកែទម្រង់ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រតិបត្តិការរបស់យើង ផ្តល់ជូនអតិថិជនជាលក្ខណៈក្រុមហ៊ុននូវសេវាកម្មដែលមានស្ថេរភាព និងច្រើនប្រភេទ ហើយរកប្រាក់ចំណេញច្រើន និងការធានាដល់អតិថិជន។

 

គោលដៅនិងចក្ខុវិស័យរបស់ក្រុមហ៊ុនមូលបត្រកម្ពុជាគឺដើម្បីក្លាយជាធនាគារវិនិយោគក្នុងស្រុកនិងលំដាប់ពិភពលោកដែលឈានមុខគេ ដែលទទួលបានការជឿទុកចិត្តបំផុតពីអតិថិជនទូទាំងពិភពលោក និងអនុវត្តយុទ្ធសាស្ត្រទីផ្សារមូលធនជាតិ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដើម្បីបង្កើតគុណតម្លៃកាន់តែប្រសើរសម្រាប់សង្គមជាតិ។